ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកឱបប្តីពេញមួ យយប់លុះព្រឹកឡេីងស្រាប់តែបុរសជា ប្តីប្រកាច់ត្រដខ្យល់ស្លាប់បាត់ ភ្ញាក់ផ្អេីល កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួល ផ្ទះឡ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ ។
សពមានឈ្មោះ អឿន សុខហេង ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអង្គរបានទី៤ ឃុំអង្គបាន ស្រុកកងមាស ខេត្តកំពង់ចាម ។ បុរសខាងលើមានប្រពន្ធដល់ទៅ២នាក់ ប្រពន្ធទី១ ឈ្មោះ ស្រី រ៉ា អាយុ៤៣ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅផ្ទះផ្សេង មានកូនចំនួន២នាក់ ប្រុស១នាក់ ស្រី១នាក់ ។ ចំណែកប្រពន្ធទី២ ឈ្មោះ ហម ថូន អាយុ៤៨ឆ្នាំ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅបន្ទប់ជួលជាមួយគ្នា មានកូនដើមស្រី១នាក់ មានស្រុកកណើតភូមិស្វាយពក ឃុំស្ពឺ ក ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមសាច់ញាតិបានឲ្យដឹងថា បុរសខាងលើ មានប្រពន្ធទី២ ទើបក្នុងរយៈពេល៥ខែកន្លងមកនេះទេ ហើយរួមរស់នៅជាមួយគ្នាក្នុងពេ លបច្ចុប្បន្ន ខណៈដែលប្រពន្ធដើម ស្នាក់នៅកន្លែងផ្សេង ។
តាមស្ត្រីជាភរិយាទី២ បានឲ្យដឹងថា ប្តីគាត់ជាអ្នកនិយមពេញចិត្តសុរា ហើយ៣ថ្ងៃមកហើយ ដែលត្អូញត្អែថាមិនស្រួលខ្លួន ជុះនោមមិនចេញ រហូតមកដល់យប់ថ្ងៃទី២២ ខែវិច្ឆិកា ក្រោយហូបបាយរួច ចូលសម្រាន្ត ជាធម្មតា ស្រាប់តែនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ នេះរើត្រធាក់ដៃជើង ងើបមើល ប្រកាច់ស្លាប់បាត់ ទើបផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ។
តាមសម្តីស្ត្រីជាភរិយាដើម ខណៈដែលកំពុងមានវត្តមាន ក្នងបន្ទប់ស្រែកទហោយំឱបសពប្តី រៀបរាប់ រឿងប្តីផឹកស្រា ហាមមិនស្តាប់ ទើបគាត់នាំកូនទៅស្នាក់កន្លែងផ្ សេង រហូតដល់ប្តី រើសបានស្ត្រីម្នាក់ទៀត មកគ្រាន់ស្អបេះដូង មិនទាន់ប៉ុន្មានផង ស្លាប់បាត់ទៅហើយ ។
សាកសពខាងលើ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យ កោសល្យវិច័យហើយ ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្ រពៃណីឯស្រុកកំណើត ៕សុខាសែនជ័យ