ចិននិងរុស្ស៊ីជាប្រទេសមហាអំណាចយោធាលំដាប់ទី១ និងទី២លើពិភពលោក ហើយការរួមដៃគ្នារវាងប្រទេសទាំងពីរ និងធ្វើឲ្យកម្លាំងការពារកាន់តែខ្លាំង គ្មានគូប្រៀប។ នៅពេលនេះរុស្ស៊ីបានប្រកាសជួយបង្កើនប្រព័ន្ធការពារដល់ ទីក្រុងប៉េកាំង។
គេហទំព័រ Sohu របស់ចិនបានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោក ពូទីនបានប្រកាសថារុស្ស៊ីនិងជួយដល់ ចិនក្នុងការបង្កើតប្រព័ន្ធប្រកាសអាសន្នបន្ទាន់ទប់ស្កាត់មីស៊ីល វាយប្រហារពីសត្រូវ ។ ការបង្កើតកិច្ចសហប្រតិបត្តិការយោធា រវាងចិននិងរុស្ស៊ី ធ្វើឲ្យអាមេរិក និងលោកខាងលិច កាន់តែបារម្ភ ដេកមិនលក់ ។
ពេលថ្មីៗនេះប្រធានាធិបតីរុស្ស៊ី លោកពូទីន បានលើកឡើងថា ទីក្រុងម៉ូស្គូនឹងជួយដល់ទីក្រុងប៉េកាំង បង្កើតប្រព័ន្ធប្រកាសអាសន្នការពារមីស៊ីល ដ៏រឹងមាំទប់ស្កាត់ ការវាយប្រហារដោយមីស៊ីលពីសត្រូវ ។
លោកពូទីនបាន ប្រកាសថា« យើងនឹងជួយដល់ចិនផលិតប្រព័ន្ធ ប្រកាសអាសន្នប្រឆាំងកាំជ្រួចមីស៊ីល។ នេះជារឿងដ៏សំខាន់ដើម្បីបង្កើនសមត្ថភាពយោធាកាន់តែរឹងមាំដើម្បី។ បច្ចុប្បន្ន មានតែអាមេរិក និងរុស្ស៊ី តែប៉ុណ្ណោះ ទើប មានប្រព័ន្ធប្រកាសអាសន្ន ដ៏ទំនើបនេះ ប៉ុន្តែនៅពេលខាងមុខ ចិនក៏មានប្រព័ន្ធការពារដ៏ទំនើប ផងដែរ។
តាមការលើកឡើងរបស់ក្រុមអ្នកឯកទេសវិភាគ មានប្រទេសជាច្រើន ត្រូវរៀនសូត្រពីប្រទេសរុស្ស៊ី ដោយសារ តែរុស្ស៊ី មានបទពិសោធជាច្រើននៅក្នុងដំណើរការប្រព័ន្ធប្រកាសអាសន្ន មីស៊ីល ដែលមានតាំងពីសង្គ្រាមត្រជាក់ ។ ប្រព័ន្ធប្រកាសអាសន្នអាចទប់ស្កាត់ការវាយប្រហារដោយមីស៊ីលឆ្លងទ្វីបពីសត្រូវ។
សារព័ត៌មាន Sohu បានផ្សាយថា ប្រព័ន្ធប្រកាសអាសន្នបន្ទាន់ដែល លោកពូទីនបានលើកឡើងនោះ គឺគ្រាន់តែជាផ្នែកមួយនៃ ប្រព័ន្ធការពារមីស៊ីលតែប៉ុណ្ណោះ ប៉ុន្តែបានដើរតួនាទីយ៉ាងសមំខាន់បំផុត។ ប៉ុន្តែអ្វីដែលសំខាន់ជាងនោះគឺកិច្ចសហប្រតិបត្តិការ យោធារវាង រុស្ស៊ីចិន បង្កើនកិច្ចសហប្រតិបត្តិការ យោធា។ ក្រុមអ្នកឯកទេសយោធាបានលើកឡើងថា ពេលយោធា រុស្ស៊ីនិងចិនរួបរួមគ្នា អាមេរិក និងលោកខាងលិច មិនអាចយកឈ្នះនោះឡើយ ៕