ក្រោយចំណាយលើសង្គ្រាមច្រើន ឥឡូវអា​មេរិកបូមប្រេងនៅប្រទេសស៊ីរី យកទៅលក់

ចែករំលែក៖

ពេលថ្មីៗនេះ អាមេរិកបានខួងយកប្រេងពីប្រទេសស៊ីរី ទៅលក់មិនខ្វល់ពីការថ្កោលទោស ពីរុស្ស៊ី និងសហ​គមន៍អន្តរជាតិ ។ ការដែលអាមេរិកធ្វើដូច្នោះដោយសារតែ អាមេរិកបានចំណាយប្រាក់អស់ជាច្រើននៅក្នុងសង្គ្រាមប្រឆាំងភេរវកម្ម ។

ការស្រាវជ្រាវ​ថ្មីបំផុតនៅក្នុងគម្រោង​ Cost of War ​របស់មហាវិទ្យាល័យ​ Brown បានបង្ហាញឲ្យឃើញថា ចាប់តាំងពីព្រឹត្តិការណ៍វាយប្រហារភេរវកម្ម ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០០១នោះមក អាមេរិកបានចាប់ផ្តើម ធ្វើ​សង្គ្រាម​នៅក្នុង​ប្រទេស​អាហ្វ​ហ្គា​នី​ស្ថាន​ និងអ៊ីរ៉ាក់ ព្រមទាំងតំបន់ផ្សេងៗទៀត នៅលើពិភពលោក​ ។ ​ប៉ុន្ដែ បើកគិតរហូតទៅដល់ឆ្នាំ​២០២០ អាមេរិកចំណាយថវិកា​អស់ចំនួន៦៥០០ពានន់លានដុល្លារ​អាមេរិក។

ការស្រាវជ្រាវដដែលនេះបានបន្ដថា ​​​ចាប់តាំងពីព្រឹត្តិការណ៍​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០០១ រហូតមកទល់នឹងពេល​នេះ អាមេរិក បានធ្វើសកម្មភាពយោធា​ នៅលើប្រទេសជាង​​៨០ នៅទូទាំងពិភពលោក​ ដែលហៅថា សង្គ្រាម​ប្រឆាំងភេរវកម្មទូទាំង​ពិភព​លោក​។ ចំណុចមួយដែលគួរឲ្យចាប់អារម្មណ៍នោះ​ គឺមានមនុស្ស​ រហូតដល់ទៅ​ចំនួន៨០១.០០០ ក្នុងនោះ​មាន៣៣៥.០០០​ ជាពលរដ្ឋស្លូតត្រង់​។ ក្រៅពីនេះ ក៏​នៅមាន​អតីតយុទ្ធជន​៤,១ លាននាក់ ​ក្លាយទៅជាជនពិការ​។

លោក​ Neta Crawford អ្នកឯកទេសវិភាគ របស់ Cost of War បានលើកឡើងថា​ បើទោះជាអាមេរិកដកទាហាន​ចេញពីប្រទេសជាច្រើន ​ក្នុងនោះមាន​ហ្វីលីពីន និងទ្វីបអាហ្វ្រិក​ បានជួលសម្រាល​ដល់​ការចំណាយ​របស់អាមេរិក​ក្ដី ប៉ុន្តែការចំណាយ សម្រាប់​​អតីត​យុទ្ធជន​​ ក៏កាន់តែខ្ពស់ផងដែរ​ ។

កាលពីខែមីនា កន្លងទៅ ​ក្រសួង​ការពារជាតិអាមេរិក ​​បានប៉ាន់ប្រមាណថា សង្គ្រាមនៅប្រទេសអ៊ីរ៉ាក់ អាហ្វ ហ្គានីស្ថាន និងស៊ីរី បានធ្វើឲ្យអ្នកបង់ពន្ធអាមេរិក ត្រូវចំណាយប្រាក់ អស់ ៧.៦២៣ពាន់លានដុល្លារអាមេរិក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print