រថយន្ត​៤​គ្រឿង​បុក​គ្នា​បន្តកន្ទុយ​រង​ការ​ខូចខាត​ សំណង​៣០០​ដុល្លារ​បញ្ចប់រឿង​នៅ​នឹង​កន្លែង​

ចែករំលែក៖

​ភ្នំពេញ​៖​ រថយន្ត​កាម​រី​បា​ឡែ​ន​បួង​ចង្កូត​បត​ឆ្លងផ្លូវ​បាន​ទៅ​បុក​បញ្ឆិត​រថយន្ត​កូ​រ៉ូ​ឡា​ពីក្រោយ​ ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ខូចខាត​បន្តិច​ប​ន្ទួ​ច​ ហើយ​បាន​បន្ត​ទៅ​បះ​បញ្ឆិត​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​ បន្ថែម​ទៀត​ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​ភ័យ​ពេក​បាន​បួង​ចង្កូត​ថយក្រោយ​បុក​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ បណ្ដាល​ឲ្យ​កំ​ពិត​កាង​ពីមុខ​រង​ការ​ខូចខាត​ ។​

image1

​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មិន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រង​របួស​នោះ​ទេ​ និង​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ តាម​បណ្ដោយ​ផ្លូវ​៤៥៦​ កែង​ផ្លូវ​១៣៥​ ស្ថិត​ក្នុង​សង្កាត់​ទួល​ទំ​ពុង​១​ ខណ្ឌចំការមន​។​

​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH.0382​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បួ​ង​តាម​បណ្ដោយ​ផ្លូវ​១៣៥​ ខ​ណះ​មក​ដល់​កែង​ផ្លូវ​៤៥៦​ ដែល​ជា​ចំណុច​កើតហេតុ​បាន​បួង​ចង្កូត​បត​ឆ្វេង​ ក៏​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កូ​រ៉ូ​ឡា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2P.0239​ ដែល​បើក​បញ្ច្រាស់ទិស​គ្នា​ ចំ​បញ្ឆិត​គូទ​រថយន្ត​រង​ការ​ខូចខាត​បន្តិច​ប​ន្ទួ​ច​ ហើយ​បាន​ទៅ​បះ​បញ្ឆិត​ពីមុខ​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​ ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ខេ​មរះ​ភូមិន្ទ​០២​ 2.3039​ ដែល​បើក​ដោយ​ជនជាតិ​បរទេស​ម្នាក់​ស្រប​ទិស​គ្នា​ជាមួយ​រថយន្ត​កូ​រ៉ូ​ឡា​នោះ​រង​ការ​ខូច​​ខាត​បន្តិច​ប​ន្ទួ​ច​។​ដោយឡែក​ជនជាតិ​បរទេស​ដែល​ជា​ម្ចាស់​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​ ពេល​ដែល​ឃើញ​មាន​ប៉ះ​គ្នា​នោះ​ភ្លាមៗ​ក៏​បាន​បើករ​យែ​រថយន្ត​ថយក្រោយ​យ៉ាង​លឿន​ជ្រុល​បុក​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2X.0268​ ដែល​បើក​តាម​ពីក្រោយ​នោះ​ បាន​កំ​ពិត​កាង​ពីមុខ​ទ្រុត​ចូល​ក្នុង​ខូចខាត​បន្តិច​ ។​

​ក្រោយ​ពេល​កើតហេតុ​ភាគី​ខាង​ម្ចាស់​កូ​រ៉ូ​ឡា​ ដោយ​ឃើញ​រថយន្ត​ខ្លួន​ខូចខាត​បន្តិច​ប​ន្ទូ​ច​និង​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​ព្រម​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​យក​ទៅ​ជួស​ខ្លូ​ន​ឯង​។​ដោយឡែក​រថយន្ត​បង្ក​ម៉ាក​កាម​រី​បា​ឡែ​ន​បាន​ព្រម​សង​ថ្លៃ​ខូចខាត​ទៅ​លើ​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​ ចំនួន​៥០$​ហើយ​រថយន្ត​ហា​យ​ឡាក់​វី​ហ្គូ​បាន​សង​ថ្លៃ​ខូច​ខាង​ទៅ​លើ​រថយន្ត​រ៉េ​ង​រ៉ូ​វើ​ចំនួន​៣០០​ដុល្លារ​ បញ្ចប់រឿង​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្ដង​៕​

image5

image3

image2

...

ដោយ៖ ភា​រ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print