សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវរូបភាពជម្ងឺម្តាយក្មេក គឺស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើ Facebook ផ្លូវការ របស់សម្តេចនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា៖ ស្ថានភាពជម្ងឺម្តាយក្មេក ខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់នៅឡើយដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា៖ ម្សិលមិញមានហ្វេសបុកមួយបានយករូបថតម្តាយក្មេកខ្ញុំនិងភរិយាខ្ញុំកាលពីឆ្នាំ២០០៨គឺ១១ឆ្នាំមុន នៅមន្ទីរពេទ្យសិង្ហបុរីមកបង្ហោះធ្វើឱ្យមានការភាន់ច្រឡំថាម្តាយក្មេកខ្ញុំបានជាសះស្បើយឬបានធូរស្រាលហើយដែលធ្វើឱ្យខ្ញុំជួបការលំបាកក្នុងការបកស្រាយពីរឿងខ្ញុំលុបចោលការទៅចូលរួមប្រជុំកំពូលអាស៊ានកូរ៉េ មេគង្គ កូរ៉េនៅទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូង។
សម្តេចមានប្រសាសន៍បន្តថា៖ ខ្ញុំសូមបញ្ជាក់ថាស្ថានភាពជម្ងឺម្តាយក្មេកខ្ញុំស្ថិតក្នុងដំណាក់ការសង្រ្គោះបន្ទាន់
នៅឡើយដែលតម្រូវឱ្យកូនចៅនៅក្បែរគាត់ជានិច្ច។
សម្តេចក៏សូមជូនរូបភាពមួយចំនួនពីម្សិលនិងព្រឹកថ្ងៃនេះ២៤និង២៥វិច្ឆិកា២០១៩៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print