ភ្នំពេញ៖ យុវជនម្នាក់ស្រវឹងស្រាជោគជាំបេី ករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿន បានរេង្កូតឡេីងឃឿនជ្រុលទៅបុ កបង្គោលភ្លេីងបំភ្លឺផ្លូវបាក់ អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។
ហេតុការណ៍នេះកេីតឡេីងនៅវេលាម៉ោ ង ០១និង៤០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ ២០១៩ នៅតាមបណ្ដោយសីហនុ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញ យុវជនម្នាក់បេីករថយន្តម៉ាក Pruis ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-4759 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ សីហនុ ទិសដៅពីលិចទៅកេីត ក្នុងស្ថានភាពស្រវឹងស្រាជោគជាំ ខណះមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតឡេីងឃឿនជ្រុលទៅ បុកនិងបង្គោលភ្លេីងបំភ្លឺផ្លូ វបាក់អស់១ដេីម ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ ។ តែសំណាងល្អមិនបង្ករឲ្យនណារម្នា ក់រងរបួសនោះទេ ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋា នបានចុះមកដល់ក៏បានទាក់ទងទៅជំនា ញមកវាស់វែងយករថយន្តបង្កទៅរក្សា ទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រងចាំដោះតាមផ្លូវច្បាប់ ៕ដោយ៖ ភារ៉ា ដង្កោ