ភ្នំពេញ៖ បុរសម្នាក់បានទាញកាំបិតប័ងតោកា ប់ប្រហាប្រពន្ធខ្លួនបណ្តាលឲ្ យរងរបួសធ្ងន់ដេ២០ថ្នេរត្រូវបា នបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្ យភ្លាមៗ វេលាម៉ោង២៣និង០០នាទីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចក្នុងបន្ទប់ជួល ភូមិចាក់ជ្រកសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ហេីយត្រូវបានឃាត់ខ្លួនវេលាម៉ោ ង១៨និង០០នាទី ថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៩ ។
ជនសង្ស័យៈឈ្មោះថុល ថៃ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅបន្ទប់ជួល ភូមិចាក់ជ្រូក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះពុំ សុខរ៉េត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មការីនីរោងចក្រមានទីលំ នៅ បន្ទប់ជួល ភូមិចាក់ជ្រក សង្កាត់រោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកេីតហេតុនៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១ ៩ ជនសង្ស័យ កំពុងស្នាក់នៅផ្ទះជួល ពេលនោះជនសង្ស័យ បានហៅកូនមកហូបបាយ រួចប្រពន្ធរបស់ជនសង្ស័យ ក៏បាន មកជាមួយដែរ ពេលនោះបុរសជាប្តីឃើញទឹកមុខប្ រពន្ធ ដូចជាខឹង និងមិនសប្បាយ ហើយបុរសជាប្តី ក៏បាន សួរថា ម៉េច បានជាអូនធ្វើមុខអញ្ចឹង? ភ្លាមនោះស្ត្រីជាប្រពន្ធ ក៏ឆ្លើយថាគ្មានអីទេអែងនោះ មិនត្រឹម ហៅកូនទេ រួចជនសង្ស័យ ខឹងក៏បានទះកំភ្លៀងមួយដៃរួចក៏ស្ ទុះទៅបិតទ្វារ ពេលនោះប្រពន្ធស្ទុះមកបើកទ្វារបំ រ៉ុងចុះមកដេកនៅបន្ទប់ជួលខាងក្រោ មជាមួយបងប្រុសបង្កើត របស់ជនសង្ស័យ ធ្វេីឲ្យជនសង្ស័យខឹងក៏បានស្ទុះ ទៅទាញ កំបិតប័ងតោ កាប់ចំសៀតផ្កា បណ្តាលអោយរងរបួសធ្ងន់ធ្ងរ រួចក៏មានការផ្អើលឆោឡោ បងប្រុសបង្កើតឈ្មោះថុល ណាង ភេទប្រស ឡើងមកជួយនិងនាំយកទៅព្យាបាល នៅមន្ទីរពេទ្យព្រះកុសមៈ ។
សាក្សីដដែលបានបន្តថា លុះថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៨និង០០នាទី ជនសង្ស័យ កំពុងតែអោយកូនទាំងបីនាក់ ដេកនៅបន្ទប់ជួលខាងលើ ស្រាប់តែ ពូបង្កើតរបស់ស្ត្រីរងគ្រោះធ្វើ ការឃាត់ជនសង្ស័យ និងនាំយកកំបិតប័ងតោ មកប្រគល់ជូនសមត្ថកិច្ចនគរបាលដើ ម្បីចាត់ការ តាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នជនសង្ស័យត្រូវបា នបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្ បីចាត់ការតាមច្បាប់៕ សុខាសែនជ័យ