រដ្ឋបាលរាជធានីភ្នំពេញ ផ្តួចផ្តើមឲ្យមានកម្មវិធីភ្នំពេញទីក្រុងស្អាតជាមួយជនជាតិជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញសហការជាមួយក្រសួងបរិស្ថាននិងគណៈកម្មាធិការប្រតិបត្តិនៃគំរោង​Phnom Penh Clean city challenge with Japan ក៏ដូចស្ថានទូតជប៉ុនប្រចាំកម្ពុជាបានរៀបចំឲ្យមានការជូបជុំក្នុងកម្មវិធីភ្នំពេញទីក្រុងស្អាតដែល បង្កើតឡើងដោយជនជាតិជប៉ុន។

ការជួប ជុំក្នុងកម្មវិធីនេះបានធ្វើឡើងកាលពីព្រឹកអាទិត្យ១៣រោចខែកក្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៩នេះនៅសួនច្បារមុខវត្តបុទុមវត្តីខណ្ឌដូនពេញដែលមានអ្នកចូលរួមទាំងជនជាតិជប៉ុននិងខ្មែរប្រមាណ១.៥០០នាក់។

លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញតំណាងអោយ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ សកម្មភាពរបស់យើងនាពេលនេះមានគោលបំណងបំផុសឲ្យអ្នកចូលរួមនិងប្រជាពលរដ្ឋនៅក្នុងតំបន់បានយល់ដឹងពីកិច្ចការ ពារបរិស្ថានការសហការគ្នារវាងសាធារណៈនិងឯកជនរួមគ្នាជាធ្លុងមួយដើម្បីរួមចំណែកក្នុងសកម្មភាពសហគមន៏នៅក្នុងតំបន់។ជាសកម្មភាពពិសេសបែបផែនជប៉ុនក្នុងរិតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំង២កម្ពុជាជប៉ុនតាមរយៈសកម្មភាពរបស់ថ្នាក់មូលដ្ឋាន។ផ្តើមចេញពីសកម្មភាពទាំងនេះសង្ឃឹមថានឹងមានការខិតខំប្រឹងប្រែងជាបន្តហើយសកម្មភាពការពារបរិស្ថាននេះនឹងត្រូវបានបានបង្កើតឡើងជាបន្តបន្ទាប់ក៏ដូចចូលរួមអបអរសាទរខួបលើកទី៦៦នៃទំនាក់ទំនងការទូតរវាងកម្ពុជា.ជប៉ុនឲ្យកាន់តែរឹងមាំ។

ដោយឡែកលោកនេត្រភក្ត្រារដ្ឋលេខាធិការក្រសួងបរិស្ថានបានគួសបញ្ជាក់ដែរថាក្រសួងបរិស្ថានគាំទ្រចំពោះគំរោងភ្នំពេញទីក្រុងស្អាតនេះដែលបង្កើតជាឧិកាសជួបជុំមួយក្នុងចំណោមអ្នកស្រឡាញ់បរិស្ថានដើម្បីចូលរួមរើសសំរាមសម្អាតទីក្រុង។

លោកបន្តថា៖ នេះជាសកម្មភាពដ៏មានតំលៃក្នុងការលើកកំពស់ការយល់ដឹងពីបរិស្ថានបណ្តុះស្មារតីស្រឡាញ់បរិស្ថានក្នុងចំណោមប្រជាពលរដ្ឋនិងចូលរួមសម្អាតអនាម័យបរិស្ថានក្នុងទីក្រុងរបស់យើងដើម្បីជំរុញចលនាចូលរួមសម្អាតទីក្រុងធ្វើយ៉ាងណាឲ្យទីក្រុងរបស់យើងកាន់តែមានសោ ភណ្ឌភាពបរិស្ថានល្អនិងប្រកបដោយផាសុខភាពសំរាប់ការរស់នៅនិងទាក់ទាញភ្ញៀវទេសចរណ៏៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print