កូន​ផ្សោត ​មួយ​ក្បាល​ទៀត​បាន​កើត ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​

ចែករំលែក៖

ខេត្ត​ស្ទឹង​ត្រែង​ ៖ កូនផ្សោតទី១២បានលេចរូបរាងឃើញនៅក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ​ក្នុងភូមិ​កោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង នៅអំឡុងម៉ោង៨៖៣០នាទី ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ នេះបើយោង តាមការឲ្យដឹងពីអង្គការ WWF

យោងតាមគេហទំព័របស់អង្គការ WWFផ្សាយឲ្យដឹងទៀតថា ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF និង​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​បានចុះទៅពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី​ ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំ​ទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

​ក្រោយ​ពេល​ចុះ​ពិនិត្យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​ពិត​ជា​បានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ​ហើយ​​ក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត ​ និងមេរបស់វា។ កូន​ផ្សោតកើត​​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ ហើយ​នៅ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ចំនួន​ប្រមាណ​ជាប្រាំ​មួយ​ក្បាល​។

ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF អះអាងថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទី១២ហើយ ដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា​ រហូតដល់ខែវិច្ឆិកានេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print