មេទ័ពកម្ពុជាជួបសំណេះសំណាល ជាមួយមេទ័ពថៃលើផែនការទប់ស្កាត់ក្រុមឧទ្ទាមក្រៅច្បាប់ចូលមកអុកឡុកកម្ពុជា កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅ ទទួលជោគជ័យ

ចែករំលែក៖

ភ្នំពេញ៖ មេទ័ពកម្ពុជាជួបសំណេះសំណាលនិងអរគុណមេទ័ពថៃក្នុងការសហការទប់ស្កាត់មិនឲ្យក្រុមឧទ្ទាមក្រៅច្បាប់ចូលមកអុកឡុកកម្ពុជា កាលពីថ្ងៃទី៩ វិច្ឆិកាកន្លងទៅក្នុងបទឧក្រិដ្ឋធ្វើរដ្ឋប្រហារផ្តួលរលំរដ្ឋាភិបាល និងរបបរាជានិយម។
មេទ័ពកម្ពុជា លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានដឹកនាំគណ:ប្រតិភូ ជួបសំដែងការគួរសម នឹងអរគុណ ចំពោះកងកម្លាំងការពារព្រំដែនចន្ទ័បូរី-ត្រាត ក៏ដូចជារាជរដ្ឋាភិបាលថៃ ដែលបានជួយទប់ស្កាត់ពួកឧទ្ទាមក្បត់ជាតិ ទណ្ឌិតសម រង្ស៊ី ដែលមានបំណងចង់មកផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត និងបង្កឲ្យមានការច្របូកច្របល់ប៉ះពាល់ដល់សន្តិសុខសង្គម ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសយើងទាំងពីរហើយក៏សូមអរគុណដល់កងកម្លាំងជួរមុខគ្រប់បណ្ដាលអង្គភាពដែលបានខិតខំសហការគ្នាយ៉ាងល្អការពារទប់ស្កាត់ បង្ក្រាប និងដោះស្រាយបញ្ហាផ្សេងៗបានល្អប្រសើរ។

នៅក្នុងពិធីសំណេះសំណាលនិងអរគុណនេះបានធ្វើឡើងនៅ ល្ងាចថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅឯទីបញ្ជាការកងការពារ ចន្ទ បូរី-ត្រាត ព្រះរាជាណាចក្រថៃ។
ក្នុងនាមមេបញ្ជាការកងកម្លាំងការពារចន្ទ បូរី-ត្រាត លោក ឧត្តមនាវីទោ រុនណាក់រ៉ុង សិទ្ឋិណាន់បានថ្លែងថា ក្នុងនាមប្រទេសជិតខាងនឹងគ្នា ដែលមានខ្សែបន្ទាត់ព្រំដែនជាប់គ្នា នឹងក្នុងនាមជាបងប្អូនគ្នាយើងត្រូវរួមគ្នាទប់ស្កាត់មិនឲ្យក្រុមអ្នកនយោបាយក្រៅច្បាប់មួយចំនួនតូចមកអុកឡុកសុខសន្តិភាពនៅប្រទេសកម្ពុជាឡើយព្រោះថាបើកម្ពុជាគ្មានសុខសន្តិភាពថៃក៏គ្មានសុខសន្តិភាពដូចគ្នាដែរដូច្នេះប្រទេសថៃក៏មានតួនាទីការពារថែរក្សានូវសុខសន្តិភាពដើម្បីប្រជាពលរដ្ឋដែលរស់តាមព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ថៃ
ទទួលបាននូវភាពសុខដុមរមនាជានិច្ចនិរន្តរ៍ ជាមួយគ្នា។

ក្រោយពីបញ្ចប់នៅជំនួបដ៏មានអត្ថន័យនេះភាគីថៃក៏បានរៀបចំទទួលនូវអាហារសាមគ្គីរួមគ្នាជាមួយភាគីកម្ពុជា ប្រកបដោយភាពស្និទស្នាលដោយដាក់ចំណងជើងថា អាហារសាមគ្គី បងប្អូនគ្នា ដែលបង្ហាញឲ្យឃើញអំពីភាពស្និទ្ធស្នាលរវាងមិត្តភាពកម្ពុជា-ថៃ ស្មើនឹងបងប្អូនគ្នា ដែលមិនអាចឱ្យមានក្រុមពួកឧទ្ទាមក្រៅច្បាប់ឬអ្នកនយោបាយណាមួយមកបំបែកបំបាក់នៅមិត្តភាពបងប្អូននឹងគ្នានេះឡើយ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print