រដ្ឋមន្ត្រី សាយ សំអាល់៖ យើងរួមគ្នាបង្កើនសេដ្ឋកិច្ចនិងជីវភាពសហគមន៍មូលដ្ឋានដើម្បីប្រសិទ្ធភាពគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ

ចែករំលែក៖

ភ្នំពេញ៖ «យើងត្រូវរួមគ្នាបង្កើនសេដ្ឋកិច្ចនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែ ប្រសើរថែមមួយកម្រិតទៀតដើម្បីបង្កើនប្រសិទ្ធភាពគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»។ នេះជាការលើកឡើងរបស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាននៅក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាស្តីពី «ការការពារ និងអភិរក្សធម្មជាតិ» រៀបចំ ឡើង ដោយអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាននៃក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ លោករដ្ឋមន្រ្តី សាយ សំអាល់ បានសង្កត់ធ្ងន់ថា៖« សហគមន៍ មានតួនាទី សំខាន់ក្នុងការចូលរួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន ដើម្បី ការពារ និងអភិរក្សធនធានធម្មជាតិ។ ហើយការចូលរួមនេះគឺជាកិត្តិយសសម្រាប់ជាតិទាំងមូល និងសម្រាប់បន្តមរតកដល់កូនចៅជំនាន់ក្រោយ»។

ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ % នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិត នៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូត ដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,២លានហិកតា ដែលធ្វើ ឱ្យកម្ពុជាឈរ លំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកទឹកចិត្តឱ្យ អាជ្ញាធរ ដៃគូអភិវឌ្ឍន៍ និងសហគមន៍សហការជាមួយគ្នាដើម្បីរៀបចំសេវាទេសចរណ៍ ធម្មជាតិឱ្យកាន់ តែទាក់ទាញភ្ញៀវទេសចរទៅកម្សាន្ត។ លោក សាយ សំអាល់ បានមានប្រសាសន៍ថា៖ «ទេសច រណ៍ធម្មជាតិ និងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ី ក៏អាចផ្តល់នូវឱកាស សម្រាប់អភិវឌ្ឍ សកម្មភាពសេដ្ឋកិច្ចនានា ដោយជាមួយគ្នានោះ ជួយគាំទ្រដល់ការងារអភិរក្សផងដែរ»។

ដើម្បីសម្រេចនូវគោលបំណងនេះ លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីសកម្ម ភាពអាទិភាព ដែលជួយដល់ការអភិវឌ្ឍសហគមន៍ដើម្បីរួមចំណែកកាន់តែប្រសើរ ដើម្បីការ ពារ និងអភិរក្សធនធាន ធម្មជាតិនៅកម្ពុជាក្នុងនោះរួមមានការការលើកកម្ពស់ជីវភាពសហគមន៍នៅ តាមតំបន់ការពារធម្មជាតិ ដោយបង្កលក្ខណៈឱ្យមានការធានាសន្តិសុខស្បៀង អាហារូបត្ថម្ភ ការ លើកកម្ពស់សុខភាព ការអប់រំ កូនចៅសហគមន៍បានខ្ពង់ខ្ពស់ រៀនចប់ថ្នាក់ទី១២ និងទទួលបាន បណ្តុះបណ្តាលវិជ្ជាជីវៈ និងបន្តមក នៅកម្រិតឧត្តមសិក្សាថែមទៀត។ លោក សាយ សំអាល់ បានថ្លែងថា ក្រសួងបរិស្ថាននឹងរួមជាមួយដៃគូពាក់ព័ន្ធនានាក្នុងការទប់ស្កាត់ និងលុបបំបាត់ជំងឺឆ្លង នានាពីតំបន់សហគមន៍តំបន់ការពារធម្មជាតិដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
លោករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា ៖ក្រសួងបរិស្ថានគាំទ្រដល់ការកំណត់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្តល់ជម្រើសមុខរបរថ្មីដល់សមាជិកសហគមន៍ក្នុងការបង្កើនចំណូល ដែលចូលរួមចំណែក ដល់ការកាត់បន្ថយការដាក់សម្ពាធលើធនធានធម្មជាតិមាន។ លោករដ្ឋមន្ត្រីបានបន្ថែមទៀតថា ក្រសួងនឹងរៀបចំការងារអភិវឌ្ឍន៍ និងអភិរក្សតំបន់បេតិកភ័ណ្ឌ ដែលជួយឱ្យសហគមន៍ចូលរួមកាន់ តែសកម្ម និងសំខាន់ក្នុងការការពារ និងអភិរក្សតំបន់ប្រាសាទ តំបន់ប្រវត្តិសាស្រ្ត ជំនឿ ទំនៀម ទម្លាប់ ប្រពៃណី សាសនា របស់ជនជាតិដើមភាគតិច ក៏ដូចជារបស់ប្រជាជនកម្ពុជា នៅតាមតំបន់ការពារ ធម្មជាតិ។ តំបន់ការពារធម្មជាតិនៅកម្ពុជា បានបង្កប់នូវមរតកវប្បធម៌មហាសាល ដែលផ្តល់ដល់ការ ទាក់ទាញដល់ទេសចរណ៍ធម្មជាតិ និងការសិក្សាស្រាវជ្រាវ។ ជាមួយគ្នានេះ ការងារពង្រឹង និងពង្រីក សេវាកម្មទេសចរណ៍ធម្មជាតិ ដែលលើកទឹកចិត្តដល់ ការអភិវឌ្ឍដោយចីរភាពប្រែក្លាយជីវភាពប្រជាសហគមន៍តាមរយៈការបង្កើតជាសេវាទេសចរណ៍ធម្មជាតិដែលជាសក្តានុពលនៅតាមតំបន់ការពារធម្មជាតិ។

សូមបញ្ជាក់ថា វេទិកា ស្តីពី «ការការពារ និងអភិរក្សធម្មជាតិ» បានប្រព្រឹត្តឡើងក្រោមប្រធាន បទ «ការប្តេជ្ញាចិត្ត និងភាពម្ចាស់ការនៅមូលដ្ឋាន ដើម្បីធានាដល់និរន្តរភាពនៃការប្រើប្រាស់ធនធាន ធម្មជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អភិបាលនៃគណៈអភិបាលខេត្តខាងជើងបឹងទន្លេសាប អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាសហគមន៍ជាច្រើននាក់។ ការរៀបចំវេទិកានេះជាផ្នែកមួយ ដើម្បីឆ្លើយតបទៅនឹងគោលដៅជា យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ជ្រាប និងលើកកម្ពស់ការយល់ដឹងរបស់បងប្អូន ប្រជាជន នៅតាមបណ្តាសហគមន៍តំបន់ការពារធម្មជាតិ និងបណ្តាសហគមន៍មូលដ្ឋានផ្សេងៗទៀត ដើម្បីចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាការពង្រឹងតួនាទីរបស់សហគមន៍មូលដ្ឋាន ក្នុងការចូលរួមការការពារ និងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាព តាមសរយៈការបង្កើនផលប្រយោជន៍របស់សហគមន៍មូលដ្ឋាន៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print