ខេត្ដសៀមរាប៖ ស្ដ្រីម្នាក់ដែលគេ ដឹងថាផឹកស្រវឹងរាល់ថ្ងៃរស់នៅក្នុងខ្ទម ស្លឹកលើចំណីផ្លូវបានស្លាប់ក្នុងភ្នក់ភ្លើង ខណៈកើតអគ្គិភ័យឆេះខ្ទមរបស់គាត់ ហើយរាលទៅឆេះបន្ទប់ផ្ទះជួលមួយល្វែង ទៀតនៅក្បែរនោះ ។
ករណីអគ្គិភ័យមានឆេះមនុស្សស្លាប់ នេះបានកើតឡើងនៅវេលាម៉ោងប្រ មាណជាង១២រំលងអធ្រាត្រឈានចូល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ នៅក្នុងក្រុម ទី៤ ភូមិមណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង-ខេត្ដសៀមរាប ។
តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ស្ដ្រីដែលបានស្លាប់នៅក្នុងអគ្គិភ័យនេះ ឈ្មោះ កឹម ព្រោង អាយុ៤០ឆ្នាំ មានទី លំនៅភូមិ-សង្កាត់កើតហេតុខាងលើ។ រីឯម្ចាស់បន្ទប់ផ្ទះជួលដែលត្រូវភ្លើងឆេះបំផ្លាញអស់បន្ទប់ចំនួន៥ដែរនោះត្រូវ បានគេស្គាល់ឈ្មោះ យ៉ុន វុទ្ធី ភេទប្រុស អាយុ៤៨ឆ្នាំ មានប្រពន្ធឈ្មោះ សំណាង វណ្ណៈ អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុង-ខេត្ដ សៀមរាប ។
ប្រភពនៅកន្លែងកើតហេតុបានឱ្យ ដឹងថា នៅពេលដែលមានអគ្គិភ័យនេះ ម្ចាស់បន្ទប់ផ្ទះជួលមិនបាននៅកន្លែង កើតហេតុទេ ហើយពេលដែលមានអគ្គិ ភ័យកើតឡើងទើបគេបានឃើញម្ចាស់ ផ្ទះខាងលើនេះមានការយំសោកស្ដាយ យ៉ាងខ្លាំងដែលភ្លើងបានឆាបឆេះផ្ទះជួល របស់គាត់និងសម្ភារដែលមាននៅក្នុង បន្ទប់ទាំងស្រុងនោះ ។
បើតាមលោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការក្រុងសៀមរាបបានបញ្ជាក់ ថា នៅក្នុងហេតុការណ៍អគ្គិភ័យនេះបាន សម្លាប់ស្ដ្រីម្នាក់ដែលរស់នៅក្នុងខ្ទមលើ ចំណីផ្លូវ ។ តាមការសន្និដ្ឋានអាច បណ្ដាលមកពីកន្ទុយភ្លើងបារីរបស់ស្ដ្រី ដែលបានស្លាប់នៅក្នុងភ្លើង ខណៈដែល ស្ដ្រីរងគ្រោះផឹកស្រាស្រវឹងហើយបោះ កន្ទុយបារីចោលផ្ដេសផ្ដាស ។
ដោយឡែកមន្ដ្រីនគរបាលការិយា ល័យអង្គភាពពន្លត់អគ្គិភ័យនៃស្នងការ ដ្ឋាននគរបាលខេត្ដឱ្យដឹងដែរថា សមត្ថ កិច្ចបានបញ្ជូនរថយន្ដមកជួយអន្ដរាគមន៍បាញ់ពន្លត់បន្ទប់ផ្ទះជួលនិងផ្ទះស្ដ្រីរង គ្រោះនោះដែរ ក៏ប៉ុន្ដែមិនអាចជួយបាន ទាន់ពេលវេលា ព្រោះតែនៅកន្លែងកើត ហេតុផ្លូវចង្អៀតមិនអាចចូលរថយន្ដ បាញ់ទឹកបាន ៕
ដោយ៖ ជា និរន្ដរ៍