ការព្យាករណ៍ពីអាវុធដែលក្រុមអិស្លាមបង្កើតរដ្ឋបើប្រាស់នៅឆ្នាំ​២០១៦

ចែករំលែក៖

តាមការទស្សទាយរបស់លោកយាយពិការភ្នែក​Vanga ​នៅក្នុងឆ្នាំ​២០១៦នេះក្រុមអិស្លាមបង្កើតរដ្ឋនឹងប្រើប្រាស់អាវុធគីមីវាយប្រហារតំបន់អឺរ៉ុបនិងភ្លៀងវិទ្យុសកម្ម នៅប៉ូលខាងជើង​ផែនដីធ្វើឲ្យរុក្ខជាតិ សត្វ ត្រូវបាត់បង់ជីវិត។
សារព័ត៌មានអូស្ត្រាលី​News.com.au បានផ្សាយថា លោកយាយ​Vangaអ្នកទស្សទាយពីវាសនា​ពិភពលោកលោកត្រូវជាង៩០ភាគរយបានព្យាករណ៍ពីឆ្នាំ២០១៦នេះនឹងមានវិបត្តិកើតឡើងយ៉ាងខ្លាំងនៅអឺរ៉ុបមជ្ឈឹមបូព៌ារ។ តាមការទស្សន៍ទាយ​ អឺរ៉ុបត្រូវ​ក្រុមអិស្លាមបង្កើតរដ្ឋ​IS ឈ្លានពាន ហើយការឈ្លានពាននោះចាប់ផ្តើមចេញពី អារ៉ាប់និទាឃរដូវឆ្នាំ​២០១០នៅក្នុងប្រទេសស៊ីរី អូសបន្លាយដល់ពេលនេះ។

លោកយាយ​ក៏បានបញ្ជាក់យ៉ាងច្បាស់ពីអាវុធដែលក្រុម​IS បានប្រើប្រាស់សម្រាប់វាយប្រហារ​តំបន់អឺរ៉ុប នោះគឺអាវុធគីមីសាស្ត្រ​។ នៅឆ្នាំ​២០៤៣ អឺរ៉ុបនឹងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមអិស្លាមបង្កើតរដ្ឋជាមិនខាន​ ហើយបង្កើតទៅជាប្រទេសអិស្លាមដោយយកទីក្រុងរ៉ុម ប្រទេសអីុតាលីធ្វើជារដ្ឋធានី។

ការទស្សន៍ទាយរបស់លោកយាយតាំងពីឆ្នាំ​១៩៧៨ មកម្លេះប៉ុន្តែមិនសូវមានអ្នកណាចាប់អារម្ភ​នោះឡើយរហូតដល់ការបង្ហាញមុខរបស់ក្រុមអិស្លាមបង្កើតរដ្ឋនិងការវាយប្រហារនៅអឺរ៉ុបទើបធ្វើឲ្យគេព្រួយបារម្ភការគ្រប់គ្រងរបស់ក្រុមIS នៅអឺរ៉ុប និងធ្វើជាម្ចាស់នៃបច្ចេកវិទ្យាបរមាណូ។

ការដែលក្រុមអិស្លាមបង្កើតរដ្ឋ​IS គ្រប់គ្រងឃ្លាំងអាវុធគីមីរបស់ស៊ីរី​មិនមែនជារឿងពិបាកនោះឡើយ ហើយពួកគេមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់វាយសម្រាប់វាយប្រហារនៅទីប្រជុំជននោះឡើយ ពេលនោះមនុស្សជាច្រើននឹងត្រូវប្រឈមនៅជម្ងីមហារីកនិងជម្ងឺផ្សេងៗជាច្រើនផ្សេងទៀត។

តាមការទស្សន៍ទាយរបស់លោកយាយ នៅឆ្នាំ​២០១៨ចិននឹងក្លាយជាប្រទេសមហាអំណាចលើពិភពលោក ចំណែកប្រទេសអភិវឌ្ឍន៍ក្លាយទៅជាប្រទេសឈ្លានពានប្រទេសដទៃទៀតក្នុងការខួងយកប្រេងរ៉ែធម្មជាតិ។ឆ្នាំ​២០២៣ តារាវិថិផែនដីត្រូវផ្លាស់ប្តូរ។ឆ្នាំ​២០២៥ មានមនុស្សដែលមានមាឌតូចៗចូលទៅកាន់អឺរ៉ុប។

ឆ្នាំ​២០២៨ មនុស្សនឹងបង្កើតឲ្យមានថាមពលថ្មី ហើយគ្រោះអត់ឃ្លានត្រូវបានបញ្ចប់ ។ទន្ទឹមនិងនោះយានអាវកាសមានមនុស្សបើកនឹងចុះចត់នៅភពព្រះអង្គារ។

ឆ្នាំ​២០៣៣ ផ្ទាំងទឹកកកនៅប៉ូលខាងជើងផែនដីរលាយ ធ្វើឲ្យគម្រិតទឹកសមុទ្រកើនឡើងខ្ពស់ជនលិចទីក្រុងជាច្រើននៅវាលទំនាប៕ 

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print