សហរដ្ឋអាមេរិក៖ គណៈកម្មាធិការ សាខាគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋ ញូជើស៊ី សហរដ្ឋអាមេរិកបានចេញសេចក្ដី ជូនដំណឹងឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៩ ខែ មករា ឆ្នាំ២០១៦ វេលាម៉ោង៦ល្ងាច នៅភោជនីយដ្ឋាន Saigon Maxim at 626 Washinton Ave,Philadelphia ,Pa 19147 នឹងប្រារឰពិធីអបអរសាទរទិវា រំឭកខួបជ័យជម្នះលើកទី៣៧ ថ្ងៃ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០១៦ ។
ពិធីរឭកខួបជ័យជម្នះ ថ្ងៃ៧មករានេះ ក៏មានការអញ្ជើញជាអធិបតី ដោយលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតនៃព្រះរាជាណា ចក្រកម្ពុជាប្រចាំនៅវ៉ាស៊ីនតោនឌីស៊ី និងលោក ទួយ រី ឯកអគ្គរាជទូតនៃព្រះ រាជាណាចក្រកម្ពុជា ប្រចាំនៅអង្គការ សហប្រជាជាតិ ព្រមទាំងមានការអញ្ជើញ ចូលរួមពីសមាជិកសាខាគណបក្សប្រជា ជនកម្ពុជា និងក្រុមការងារ ពិសេសយុវ ជនគណបក្សប្រជាជនកម្ពុជា មកពីបណ្ដា រដ្ឋផ្សេងៗទៀតទូទាំងសហរដ្ឋអាមេរិក ។
យុវជនគណបក្សប្រជាជនកម្ពុជានៅ សហរដ្ឋអាមេរិក តែងរឭកខួបជ័យជម្នះ ៧មករា ធ្វើឡើងរៀងរាល់ឆ្នាំ ដោយចាត់ ទុកថា ថ្ងៃជ័យជម្នះ៧មករា ឆ្នាំ១៩៧៩ បាននាំមកនូវសុខសន្ដិភាពជូនប្រទេស ជាតិ ជាមួយនិងការអភិវឌ្ឍ ដែលកម្ពុជា មានឈ្មោះបោះសំឡេងលើឆាកអន្ដរ ជាតិ ។ បើទោះជាពួកគេជាយុវជន ពុំ បានឆ្លងកាត់ក្នុងរបបវាលពិឃាត បន ប្រល័យពូជសាសន៍ ប៉ុល ពតនេះក៏ដោយ ប៉ុន្ដែមានថ្ងៃរំដោះ៧មករា ទើបធ្វើឱ្យ ឪពុកម្ដាយ សាច់ញាតិរបស់ខ្លួនបានរស់ រៀនមានជីវិតជាលើកទី២ រួចផុតពីការ កាប់សម្លាប់ ការធ្វើទារុណកម្ម ហើយ ក៏បានផ្ដល់កំណើតឱ្យពួកគេបានរស់ រៀនមានជីវិតក្នុងប្រទេសអភិវឌ្ឍជឿន លឿនមកទល់បច្ចុប្បន្ននេះ ។
គួររឭកផងដែរថា ពិធីប្រារឰខួប អនុស្សាវរីយជ័យជម្នះ៧មករាលើកទី៣៧ ដែលបានធ្វើឡើងនៅសហរដ្ឋអាមេរិក នៅថ្ងៃសៅរ៍ ទី៩ ឆ្នាំ២០១៦ វេលាម៉ោង ៦ល្ងាចក៏ត្រូវបានផ្សាយបន្ដផ្ទាល់ ដោយ នគរដ្រេហ្គន http://nkdnews.com ជា បណ្ដាញព័ត៌មានថ្មីកើតមានក្នុងប្រទេស កម្ពុជា ផ្ដល់ព័ត៌មានទាន់ហេតុការណ៍ ច្បាស់ តាមបណ្ដាញអ៊ិនធើណេតលើ ទូរស័ព្ទដៃរបស់អស់លោកអ្នក នៅជុំវិញ ពិភពលោក ៕
ដោយ៖ សុខ ខេមរា