បុរស​ម្នាក់​បាត់​ខ្លួន​ពី​ផ្ទះ​១២​ថ្ងៃ​ប្រទះ​ ឃើញ​យក​ខោ​លី​អូ​ចង​.​ក​ស្លាប់​ក្នុង​ចម្ការ​

ចែករំលែក៖

​ខេត្ដឧត្ដរមានជ័យ​៖​ មាន​ប្រជា​ពល​ រដ្ឋ​ម្នាក់​ឈ្មោះ​ ហេង​ ចាន់​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ពង្រ​ ឃុំ​ ទំនប់​ដាច់​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដ​ ឧត្ដរមានជ័យ​ បាន​ទៅ​ចម្ការ​របស់​គាត់​ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ចង​.​ក​ នឹង​ខោ​លី​អូ​នៅ​លើ​ដើមឈើ​សម្លាប់​ខ្លួន​ កាលពី​វេលា​ម៉ោង​១១​និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​។​

​នគរបាល​ស្រុក​បានឱ្យ​ដឹង​ថា​ ជន​រង​ គ្រោះ​ឈ្មោះ​ លេង​ រស្មី​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយ​ចាស់​ ឃុំ​ ព្រះ​ប្រឡាយ​ ស្រុក​ត្រ​ញំ​ង​ប្រាសាទ​ ខេត្ដ​ ឧត្ដរមានជ័យ​។​

​តាម​ការ​បំភ្លឺ​របស់​ឪពុក​ជន​រង​គ្រោះ​ឱ្យ​ដឹង​ថា​ កូន​របស់​គាត់​មាន​ជំងឺ​ម្យ៉ាង​ ដែល​អ្នកស្រុក​ហៅ​ថា​សៅ​សោយ​(​សរ​ សៃ​ប្រាសាទ​)​ ដោយ​ឃើញ​មនុស្ស​ចេះ​ តែ​ខ្លាច​ ។​ កន្លង​មក​ធ្លាប់​ផឹកថ្នាំ​បាញ់​ ស្មៅ​ម្ដង​ពីរ​រួច​មក​ហើយ​ប៉ង​សម្លាប់​ខ្លួន​ ប៉ុន្ដែ​គាត់​ឃើញ​ទាន់​។​ លុះ​នៅ​ថ្ងៃ​ទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៥​ កន្លង​ទៅ​នេះ​គាត់​បាន​ បាត់​កូន​ពី​ផ្ទះ​ទាំង​រូប​គាត់​បងប្អូន​ដើរ​រក​ពុំ​ឃើញ​ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ទើប​ទទួល​ដំណឹង​ថា​ចង​.​ក​ ស្លាប់​នេះ​ ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ សារ​ចង​.​ក​ពិតប្រាកដ​មែនហើយ​ក្រោយ​ពិនិត្យ​បាន​ប្រគល់​សព​ឱ្យ​ក្រុម​គ្រួសារ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print