នាំប្ដីទៅច្រៀងខារ៉ាអូខេថ្ងៃចូលឆ្នាំសកលតែបែរជាអោបស្រីផ្សេងខឹងពេកផឹកស្រាស្រវឹង ធ្លាក់ពីលើម៉ូតូសន្លប់ស្តូកស្តឹង

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ដើម្បីចូលរួមអបអរឱកាសឆ្លងឆ្នាំថ្មី ក៏បានបបួលប្ដីទៅច្រៀងខារ៉ាអូខេ តែពេលទៅដល់បន្ទប់ខារ៉ាអូខេ បុរសជាប្ដីបានផឹកស្រាស្រវឹង ហើយមិនអោបខ្លួនជាប្រពន្ធ បែរជាទៅ​អោប​ស្រីខារ៉ាអូខេ ក៏ធ្វើឱ្យគាត់ប្រចណ្ឌខឹងឈ្លោះជាមួយប្ដី រួចក៏ផឹកស្រាស្រវឹងជោកជិះម៉ូតូឌុបទៅផ្ទះ ស្រាប់តែធ្លាក់ពីលើម៉ូតូដួលសន្លប់ ។

បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅចំនុចមុខស្ថានទូតបារាំង តាមបណ្ដោយមហាវិថីព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

ស្ត្រីខាងលើពុំត្រូវបានស្គាល់ឈ្មោះនោះទេ តែបើតាមប្រភពពីអ្នករត់ម៉ូតូឌុបបានឱ្យដឹងថា មុន​ពេល​​កើតហេតុ គាត់បានឃើញស្ត្រីម្នាក់អាយុប្រហែល៣០ឆ្នាំ បានដើរទាំងស្ថានភាពស្រវឹងជោកជាំ ចេញពីហាងខារ៉ាអូខេមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៤៨៨ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការ​មនមកត​ថ្លៃម៉ូតូឌុបរបស់គាត់បណ្ដើរ យំបណ្ដើរ និងជេរប្ដីបណ្ដើរ។ ពេលនោះគាត់យល់ព្រម​ឌុបក្នុង​តម្លៃ២ម៉ឺនរៀល ហើយក៏ដឹកស្រ្ដីខាងលើ មកដល់មុខស្ថានទូតបារាំង រួចក៏ឈប់ម៉ូតូឱ្យនាងចុះ ស្រាប់តែ​នាងបានធ្លាក់ពីលើម៉ូតូបណ្ដាលឱ្យសន្លប់ស្ដូកស្ដឹង។ ពេលនោះគាត់ក៏បានស្រែកហៅអ្នកនៅក្បែរឱ្យមក​ជួយរឹតគក់ទើបដឹងខ្លួនឡើងវិញ ហើយក៏ទូរស័ព្ទជេរប្ដីបន្តទៀត ។

ដោយឡែកតាមសម្ដីរៀបរាប់របស់ស្រ្ដីនោះបានឱ្យដឹងថា នៅយប់ថ្ងៃឆ្លងឆ្នាំ គាត់បានបបួលប្ដី ដើរលេង ហើយក៏បបួលប្ដីចូលច្រៀងខារ៉ាអូខេជាមួយមិត្តភក្ដិជាច្រើនទៀត។ ពេលចូលទៅដល់​បន្ទប់ខារ៉ាអូខេ ទាំងអស់គ្នាច្រៀងផងផឹកផងរហូតក៏ស្រវឹងស្រឿងៗរៀងៗខ្លួន។ ពេលនោះប្ដីគាត់ដែល​ផឹកនឹង​គេ​ដែរនោះ ក៏បានស្រវឹងទៅហើយ តែបែរមិនអោបប្រពន្ធ ទៅជានែបនិត្យអោបស្រីក្មេង​ក្នុងហាងទៅវិញ ទើបធ្វើឱ្យគាត់កើតកំហឹងប្រចណ្ឌក៏ផ្ទុះជម្លោះនឹងគ្នា ហើយគាត់ក៏រត់ចេញពីហាង​តែម្ដងទៅ ។

ក្រោយពេលត្រូវបានជួយសង្រ្គោះរួច ស្ត្រីខាងលើក៏ហាក់ស្វាងស្រាបន្ដិច ហើយក៏ជិះម៉ូតូឌុបទៅផ្ទះ​ទៅ ៕

...

ដោយ៖ វិបុល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print