ឪពុកម្តាយធ្វេសប្រហែសមួយភ្លែត បណ្តាលឲ្យលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ឪពុកម្តាយរវល់នឹងការងាររកលុយចិញ្ចឹមក្រុមគ្រួសារ ប៉ុន្តែខ្វះយកចិត្តទុកដាក់ថែរក្សាកូន ។ អាសូរណាស់ក្មេងអាយុ៣ឆ្នាំបានស្លាប់ដោយសារលង់ទឹកត្រពាំង បង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១៥ និង០០នាទី ត្រង់ចំណុចភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

សពក្មេងរងគ្រោះឈ្មោះ វិន រក្សា ហៅ ភារ៉ាត់ ភេទប្រុស អាយុ ០៣ឆ្នាំជាតិខ្មែរ រស់នៅភូមិ- ឃុំ កើតហេតុខាងលើ ។

ក្រោយពីបានទទួលព័ត៌មានរួចភ្លាម នគរបាលនៃអធិកាដ្ឋាននគរបាលស្រុកមេមត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលរំចេក បានពិនិត្យសពឃើញថា ពិតជាស្លាប់ដោយលង់ទឹក ពិតប្រាកដ មែន ពុំមានពាក់ព័ន្ធនឹងបទល្មើស ព្រហ្មទណ្ឌឡើយ ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print