សម្តេចតេជោ ហ៊ុន សែន ផ្តល់អគារសិក្សា​ថ្ម២ខ្នងស្នើនឹង១២បន្ទប់ ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ចែករំលែក៖

ខេត្តព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះ លោក នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ នឹងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះទៅដល់ទីតាំង «សាលារៀនអូរជុញ» ដោយផ្ទាល់ ដើម្បីស្វែងយល់ពីតម្រូវការចាំបាច់របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ ។

សូមអបអរសាទរអគារសិក្សាថ្ម ២ខ្នង ស្នើនឹង១២បន្ទប់ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសាលាបឋមសិក្សាអូជុញ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា កាលពីម្សិលមិញបាន​ចាត់​ឲ្យ​លោក​ គន់ គីម អនុប្រធាន​ទី​ ១ ​គណៈកម្មាធិ ការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ចុះ​ទៅ​ពិនិត្យ​ស្វែងយល់​ពី​តម្រូវការ​ចាំបាច់​ និង​សង់​អគារសិក្សា​ជា​បន្ទាន់​សម្រាប់​ការសិក្សា​របស់​សិស្ស ក្រោយពី​ទទួល​ព័ត៌មាន​ថា​សិស្សានុសិស្ស​អង្គុយ​រៀន​លើ​កម្រាល​តង់​ក្រោម​ដើមឈើ​តាមរយៈ​ការបង្ហោះ​សារ​ដោយ​លោកគ្រូ​-​អ្នកគ្រូ​នៃ​សាលា​បឋមសិក្សា​អូរជុញ ខេត្ត​ព្រះវិហារ​ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print