កិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩នៅកម្ពុជា បញ្ចប់យ៉ាងជោគជ័យ 

ចែករំលែក៖

ភ្នំពេញ៖ កិច្ចប្រជុំក្រុមប្រឹក្សាធនាគារអាស៊ានលើកទី៤៩ ត្រូវបានរៀបចំឡើងយ៉ាងជោគជ័យ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខា ភ្នំពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយសមាគមធនាគារនៅកម្ពុជា (ABC) និងត្រូវបានចូលរួមដោយនាយកប្រតិបត្តិធនាគារជាន់ខ្ពស់ច្រើនជាង១៥០នាក់ មកពីប្រទេស សមាជិកអាស៊ានទាំង១០។ 

អំឡុងពេលនៃកិច្ចប្រជុំក្រុមប្រឹក្សានេះ សមាជិកទាំងអស់ សុទ្ធសឹងបានអនុម័តលើសំណើជាច្រើនរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ទាំង៣របស់ខ្លួន ដែលរួមមាន គណៈកម្មាធិការលើកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា គណៈកម្មាធិការទំនាក់ទំនងអន្តរតំបន់អាស៊ាន និងគណៈកម្មាធិការការអប់រំវិស័យធនាគារ ដែលបានជួបប្រជុំគ្នា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា។ 

គណៈកម្មាធិការលើកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុ ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា (COFITT) គឺជាគម្រោងមួយក្នុងការធ្វើអន្តរប្រតិបត្តិការនៃការប្រើប្រាស់ការទូទាត់ប្រាក់ដោយប្រើកូដ QR ទូទាំងតំបន់អាស៊ាន ក៏ត្រូវបានសម្រេចអនុម័តពីក្រុមប្រឹក្សាធនាគារអាស៊ានផងដែរ ស្របតាមសំណើរបស់គណៈកម្មាធិការ COFITT ដែលបានបង្កើតក្រុមប្រតិបត្តិការពិសេសមួយ ដើម្បីត្រួតពិនិត្យទៅលើលទ្ធភាពអាជីវកម្ម និងបច្ចេកទេសនៃគំនិតផ្តួចផ្តើមនេះ ក្នុងរយៈពេល៣ ទៅ៤ខែចុងក្រោយ។ គម្រោងមួយនេះ នឹងជួយបង្កើនសមត្ថភាពហិរញ្ញវត្ថុ តាមរយៈការជួយឲ្យអតិថិជនក្នុងតំបន់អាស៊ាន អាចធ្វើការទូទាត់ប្រាក់អេឡិចត្រូនិក លើការទិញទំនិញផ្សេងៗនៅក្រៅប្រទេស ក្នុងតំបន់អាស៊ាន ជាមួយនឹងកម្មវិធីទូទាត់ប្រាក់ដំឡើងលើទូរស័ព្ទ ក្នុងប្រទេសរបស់ពួកគាត់។ 

គម្រោងមួយផ្សេងទៀតនៅលើរបៀបវារៈប្រព័ន្ធឌីជីថលនេះ គឺជាសំណើមួយក្នុងការអនុវត្តការប្រើប្រាស់ និងដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលក្នុងពាណិជ្ជកម្មឆ្លងព្រំដែន ទូទាំងតំបន់នេះ។ គំនិតផ្តួចផ្តើមនេះ ដែលនឹងជួយជំរុញឲ្យមានការ អភិវឌ្ឍ និងការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច ក្នុងតំបន់អាស៊ាន ក៏ដូចជាផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ធនាគារ ពាក់ព័ន្ធទៅនឹងការបង្កើតផ្លាតហ្វមពាណិជ្ជកម្មឌីជីថលជាតិ ដែលអាចផ្សារភ្ជាប់បែបឌីជីថល ជាមួយនឹងប្រទេសជាសមាជិកផ្សេងទៀត ក្នុងតំបន់។ 

នៅត្រង់ចំណុចនៃការប្រើប្រាស់ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រកបដោយការទទួលខុសត្រូវ គណៈកម្មា ធិការលើកិច្ចសហប្រតិបត្តិការវិស័យហិរញ្ញវត្ថុ ការវិនិយោគ ពាណិជ្ជកម្ម និងបច្ចេកវិទ្យា នឹងបន្តបង្កើនសន្ទុះរបស់ខ្លួនទៅលើការកសាងសមត្ថភាព ក្នុងវិស័យធនាគារទូទាំងអាស៊ាន។ គណៈកម្មាធិការនេះ នឹងព្យាយាមសម្រេចគោលដៅរបស់ខ្លួន តាមរយៈការធ្វើសិក្ខាសាលាផ្សេងៗនៅតាមមូលដ្ឋាន ក៏ដូចជា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាអេឡិចត្រូនិក ដើម្បីពង្រីកការបណ្តុះបណ្តាលលើកម្មវិធីបរិស្ថាន សង្គម និងអភិ បាលកិច្ច (ESG) ទូទាំងតំបន់។ គណៈកម្មាធិការនេះ ក៏បានពិភាក្សាពីមធ្យោបាយដែលធនាគារ អាចបង្ហាញ ពីហានិភ័យមកពីប្រភពខាងក្រៅ យ៉ាងមានប្រសិទ្ធិភាព ផងដែរ តាមរយៈការប្រើប្រាស់ស្តង់ដារគ្រប់គ្រងដ៏សាមញ្ញមួយ ទូទាំងតំបន់អាស៊ាន៕  ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print