កង់បីឥណ្ឌាបត់ឆ្លងផ្លូវត្រូវរថយន្តបុករបួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ:បុរស ២ នាក់ជិះកង់បីឥណ្ឌាបត់ឆ្លងផ្លូវត្រូវរថយន្ត មួយ គ្រឿងបុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ
កាលពីវេលាម៉ោង ៣ ទៀបភ្លឺឈានចូលថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៩ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយកែងផ្លូវ១៩៨៦ត្រង់ចំណុចស្តុកផ្សារដីហុយ
ក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ
ជនរងគ្រោះរបួសធ្ងន់ទាំងពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញកប់បីឥណ្ឌាមួយគ្រឿងពណ៍សពាក់ស្លាកលេខភ្នំពេញ 1TA-1867បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀតបើកបរក្នុងទិសដៅពីជើងទៅត្បូងលុះដល់ចំណុចស្ទុបកើតហេតុខាងលើបានបទឆ្លងផ្លូវមកខាងឆ្វេងដៃភ្លាមនោះក៏មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងពណ៌បៃតងចាស់ពាក់ស្លាក់លេខភ្នំពេញ 3B-4831 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀតធ្វើដំណើរទិសដៅពីត្បួងទៅជើងក្នុងល្បឿនយ៉ាងលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកកង់បីឥណ្ឌាពេញទំហឹងបណ្ដាលឱ្យម្ចាស់កង់បីឥណ្ឌាគៀបជាប់ចំណែកនាក់រូបដំណើរខ្ទាតចេញរងបួសធ្ងន់ទាំងពីរនាក់ហើយម្ចាស់រថយន្តបង្កព្យាយាមបើករត់គេចតែត្រូវបានសមត្ថកិច្ចស្ទាក់ចាប់ជាប់

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុទំនាក់ទំនងទៅខាងជំនាញចរាចរណ៍លោកគោកនៃស្នងការនគរបាលរាជធានីភ្នំពេញស្ទូចយករថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុកដើម្បីរងចាំដោះស្រាយគ្នាទៅនៅពេលក្រោយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print