ពីរនាក់ម្តាយកូនម៉ូតូមកពីទិញបន្លែនៅផ្សារដើមគរត្រូវចោរកាបូបយកទៅបាត់

ចែករំលែក៖

ភ្នំពេញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្ត្រីពីរនាក់ម្តាយនិងកូនបានសម្រេចខណៈជិះម៉ូតូមួយគ្រឿងចេញពីទិញបន្លែរនៅផ្សារដើមគរត្រឡប់មកផ្ទះវិញ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅចំណុចក្បែរប៉ុស្តិ៍នគរបាល

រដ្ឋបាលទឹកល្អក់ ៣ តាមបណ្តោយផ្លូវ ១៨២កែងនឹង ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមិនបានប្រាប់ពីអត្តសញ្ញាណនោះទេគ្រាន់ប្រាប់ថាស្នាក់ម្ដុំផ្សារគីឡូលេខ ៤។

ប្រភពពត៌មានពីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានបើកម៉ូតូម៉ាកធូដេ ស្លាកលេខភ្នំពេញ1FB-4955 ដឹកម្តាយទៅទិញបន្លែរនៅផ្សារដើមគរដើម្បីយកមុខទុកធ្វើម្ហូប
សម្រាប់លក់ថ្ងៃស្អែក។ប្រភពដដែលបានបន្តទៀតថាក្រោយពីទិញបន្លែររួចរាល់បានបើកម៉ូតូត្រឡប់មកផ្ទះវិញ ខណៈធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៨២ ក្នុងទិសដៅពីកើតទៅលិច ជិតដល់ផ្ទះទៅហើយស្រាប់តែមានជនសង្ស័យម្នាក់បើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមមិនចាំស្លាកលេខបាន
ធ្វើសកម្មភាពីឆក់កាបូបបានសម្រេចរួចបើកម៉ូតូគេចខ្លួន
ភ្លាមនោះក៏មានកម្លាំងល្បាតសមត្តកិច្ចខណ្ឌទួលគោកបាននាំគ្នាបើកម៉ូតូដេញជនសង្ស័យពីក្រោយតែដោយសារជនសង្ស័យមានជំនាញខាងបើកម៉ូតធ្វើឱ្យកម្លាំងសមត្តកិច្ចដេញមិនទាន់ បន្ទាប់មកសមត្តកិច្ចបាននាំត្រឡប់មកកន្លែងកើតហេតុវិញ និងបានសួនាំទៅលើជនរងគ្រោះ។
ជនរងគ្រោះបានឆ្លើយថានៅក្នុងកាបូបរបស់គាត់ដែរជនសង្ស័យឆក់យកទៅបាត់នោះគឺមានលុយខ្មែរជាង២០មឺរៀល និងលុយដុល្លារជាង ២០ដុល្លារ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិនគរបាលរដ្ឋបាលទឹកល្អក់២ តែជនរងគ្រោះមិនចង់វែងឆ្ងាយបាននាំគ្នាបើកម៉ូតូបន្តដំណើរទៅផ្ទះវិញបាត់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print