ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ តាមរយៈ យុវជនស្ម័គ្រចិត្តប្រទេសម៉ាឡេស៊ី និងធ្វើ ឲ្យសង្គមកម្ពុជាទទួលបានការអប់រំប្រកប ដោយក្រមសីលធម៌

ចែករំលែក៖

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានបញ្ជាក់ថា៖ តាមរយៈយុវជនស្ម័គ្រចិត្ដប្រទេសម៉ាឡេស៊ីនិងធ្វើឲ្យ សង្គមកម្ពុជា ទទួលបានការអប់រំប្រកបដោយ ក្រមសីលធម៏ និងវិជ្ជាជីវៈ ។ លោកអូស្មាន ហាស្សាន់ បានបញ្ជាក់បែបនេះ ក្នុងកម្មវិធីយុវជនស្ម័គ្រចិត្តប្រទេសម៉ាឡេស៊ីHNSB Volunteer Cam bodia លើកទី៤ ក្រោមប្រធានបទ បុព្វហេតុនៃស្នាមញញឹម នៅស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា កាលពីរាត្រីថ្ងៃព្រហស្បតិ៏២កើត ខែមិគសិរ ឆ្នាំកុរឯកស័កព.ស ២៥៦៣ត្រូវនិងថ្ងៃទី២៨ វិច្ឆិកា ឆ្នាំ២០១៩។
ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអណរគុណ និងកោតសរសើរ ដល់ទឹកចិត្តសប្បុរសធម៌របស់យុវជន ក្នុងការជួយរំលែកទុក្ខ លំបាករបស់ប្រជាជនកម្ពុជា នេះគឺជាសក្ខីភាពនៃការជួយយកអាសាគ្នាទៅ វិញទៅមក ក្នុងនាមជាមនុស្សជាតិ និងប្រជាជាតិ សកល។ លោកក៏បានស្នើសុំឲ្យប្អូនៗ យុវជន ត្រូវប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ ក្នុងការអនុវត្តការងារ។
លោកបានរំលឹកថា៖ តាមរយៈHNSB Volunteer ដឹកនាំដោយលោក Shahrul nizam Bin Kamal អគ្គនាយករងគ្រប់គ្រងបាននិងកំពុងធ្វើសហប្រតិបត្តិការមនុស្សធម៌លើទឹកកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកាមកហើយ ហើយនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ស្អែកនេះ។ ហើយនេះ គឺជាលើក ទី៤ហើយ នៃ សកម្មភាពមនុស្សធម៌របស់ HNSB Volunteer នៅលើទឹកដីកម្ពុជា ដែលលើកនេះធ្វើសកម្មភាពនៅគោលដៅ ភូមិជំនីក ឃុំជំនីក ស្រុកក្រូច ឆ្មារ ខេត្តត្បូងឃ្មុំ ផ្តោតទៅលើកិច្ចការមួយចំនួនមានដូចជា ការលាបថ្នាំសាលា រៀន ធ្វើបង្គន់អនាម័យ និងកម្មវិធីអប់រំផ្សេងៗទៀត ៕ ដោយ៖ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print