សាខា​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ​ហាង​លក់​ទូរស័ព្ទ​ដៃ​២​កន្លែង​ក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​២​ ព្យាយាម​លាក់បាំង​ព័ត៌មាន​

ចែករំលែក៖

​ភ្នំពេញ​៖​ សាខា​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​បាន​ចុះ​ឆែកឆេរ​ទីតាំង​លក់​ទូរស័ព្ទ​២​កន្លែង​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​២​ ដែល​ហាង​ទី​១​មាន​យីហោ​ អា​រី​ណេ​រ​ ទី​២​ យីហោ​ គួងអ៊ី​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥​ សង្កាត់​ផ្សារ​ដេប៉ូ​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

image1

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ ។​ ប្រតិបត្តិ​ការណ៍​នេះ​ កម្លាំង​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ​មិន​បាន​ឃាត់​ និង​ដកហូត​ទីតាំង​ហាង​ទូរស័ព្ទ​ទាំង​២​កន្លែង​នេះ​ទេ​ ដោយ​គេ​បាន​អះអាង​ថា​ ទីតាំង​លក់​ទូរស័ព្ទ​ទាំង​ពីរ​នេះ​ មានការ​បង់ពន្ធ​ត្រឹមត្រូវ​ ប៉ុន្តែ​គ្រាន់តែ​ខ្វះ​បច្ចេកទេស​មិន​បាន​បិទ​តែម​ពន្ធ​នៅ​លើ​ទូរស័ព្ទ​តែ​ប៉ុណ្ណោះ​ ។​ ទោះបី​យ៉ាងណា​ ជាក់ស្តែង​ក្នុង​ពេល​ចុះ​ប្រតិបត្តិ​ការណ៍​ខាងលើ​នេះ​ គេ​ឃើញ​ម្ចាស់​ហាង​ទូរស័ព្ទ​ នៅ​ពេល​ដែល​ឃើញ​គយ​ចុះ​ប្រតិបត្តិការ​នោះ​ ពួក​គាត់​បាន​មក​លួច​ចរចា​ដោយ​ស្ងាត់ៗ​ ដោយ​ហាងគួងអ៊ី​​លក់​ទូរស័ព្ទ​ ត្រូវ​បង់ពន្ធ​ឲ្យ​គយ​ចំនួន​២​ម៉ឺន​៦​ពាន់​ដុល្លារ​ តែ​ដោយ​មានការ​ចរចា​ ទើប​កម្លាំង​គយ​ទាំងនោះ​ បាន​ដកថយ​ទៅ​វិញ​ ដោយ​មិន​បាន​ដកហូត​ទូរស័ព្ទ​គេចពន្ធ​ក្នុង​ហាង​ទាំង​ទាំង​ពីរ​នោះ​ឡើយ​ ។​

ដូច្នេះ​ហើយ​ មជ្ឈដ្ឋាន​ជុំវិញ​បាន​សំណូមពរ​ឲ្យ​មន្ត្រី​គយ​ទាំងនោះ​ បើ​ហ៊ាន​អនុវត្ត​ច្បាប់​ហើយ​នោះ​ កុំ​លួច​ចរចា​ស្ងាត់ៗ​ ទាំង​ផ្ទុយ​នឹង​ច្បាប់​បែប​នេះ​ ហើយ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ទៀត​ថា​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ គួរតែ​ពិនិត្យ​ទៅ​លើ​ស្ថាប័ន​គយ​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ ពីព្រោះ​ការ​អនុវត្ត​ចាប់​រថយន្ត​ ទូរស័ព្ទ​ដៃ​ និង​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេងៗ​ទៀត​ដែល​គ្មាន​បង់ពន្ធ​ ដោយ​ឃើញ​ភាព​ជាក់ស្តែង​ គឺ​មន្ត្រី​គយ​ទាំងនោះ​គ្រាន់តែ​ចុះ​បង្អើល​ក្រុម​ឈ្មួញ​ឲ្យ​រត់​មក​រក​ពួក​គាត់​ដើម្បី​បង់ប្រាក់​ចូល​ហោ​បៅ​តែ​ប៉ុណ្ណោះ​ ៕

image4

image5

image3

image6

...

ដោយ៖ ស​ ដា​រ៉ា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print