ភ្នំពេញ៖ បុរសវ័យចំណាស់ជនជាតិកូរ៉េ២នាក់បានដេកស្លាប់ក្នុងផ្ទះតែមួយ ធ្វើឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ នៅផ្ទះលេខ២២ ផ្លូវលេខ៥៩៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
គេនៅមិនទាន់ដឹងពីមូលហេតុការស្លាប់របស់បុរសជនជាតិកូរ៉េទាំងពីរនាក់នេះនៅឡើយទេ ប៉ុន្តែគេដឹងតម្រុយខ្លះៗថា ការស្លាប់នេះសង្ស័យពុលស្រា ព្រោះនៅយប់ថ្ងៃទី១ ខែមករា បុរសទាំងពីរនាក់នេះបានផឹកស្រាអស់ជាច្រើន គ្រាដែលពួកគាត់មានជំងឺក្រពះ ហើយពេលស្រវឹងបានឡើងទៅដេកនៅលើបន្ទប់រៀងៗខ្លួន ហើយនៅអំឡុងម៉ោង១១ព្រឹកថ្ងៃដដែល ភរិយាសពបានដឹងរឿងនេះដែរ ប៉ុន្តែមិនរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹង បែរជាទៅប្តឹងនៅស្ថានទូតរបស់ខ្លួនទៅវិញ ៕
ដោយ៖ ស ដារ៉ា