ក្មេងស្រីចោទថាបងថ្លៃរំលោភ តែបងថ្លៃបដិសេធ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចំការលើ បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈលើ
កុមារីរងគ្រោះ ។ តែជនសង្ស័យបានបដិ​ សេធ ដោយឆ្លើយថា ខ្លួនគ្រាន់តែចាប់គ្រវែងនាងទៅលើពូកប៉ុណ្ណោះ។

មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីថ្ងៃ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៤រសៀលប៉ុស្តិ៍នគរបាលបុសខ្នុរ
បានទទួលបណ្តឹង ពីឈ្មោះ( ស ធ) ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ នៅស្រុកចំការលើ ខេត្តកំពង់ចាម ប្តឹងទៅលើឈ្មោះនួន ស៊ូហេង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ នៅភូមិ-ឃុំ ជាមួយគ្នា(ត្រូវជាក្មួយប្រសា) ថា បានចាប់រំលោភសេពសន្ថវៈទៅលើក្មួយស្រី អាយុ១១ឆ្នាំ ជនជាតិខ្មែរនៅភូមិ-ឃុំ ជាមួយគ្នា កាលពីម៉ោង៣
រសៀល ថ្ងៃដដែល នៅក្នុងបន្ទប់ក្រោមផ្ទះជនសង្ស័យ។
ដើមបណ្តឹងបានបញ្ជាក់ថា ជនរងគ្រោះត្រូវជាប្អូនថ្លៃជីដូនមួយជនសង្ស័យ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយជនសង្ស័យ ព្រោះម្តាយឪពុករបស់កុមារីរងគ្រោះចំណាកស្រុកទៅធ្វើចម្ការនៅខេត្តរតនគិរី។
មន្ត្រីនគរបាលបានបន្តថា ក្រោយពី​ទទួល​បណ្តឹងភ្លាម សមត្ថកិច្ចបានសាកសួរបំភ្លឺកុមារីរងគ្រោះ។ នាងបានឲ្យដឹងថា នៅពេលដែលខ្លួនកំពុងលេងទូរស័ព្ទនៅក្រោមផ្ទះ ជនសង្ស័យបានហៅឲ្យនាងយកទូរស័ព្ទចូលក្នុងបន្ទប់។ ពេលចូលដល់ក្នុងបន្ទប់ ស្រាប់តែជនសង្ស័យធ្វើសកម្មភាពខ្ទប់មាត់ ចាប់ស្រាតខោរបស់នាង(ជនរងគ្រោះ​) និងរំលោភនាងភ្លាមនោះ នាងបានរើបម្រះ ហើយស្រែកយំ។ នៅពេលឃើញឃើញដូច្នោះ ជនសង្ស័យបានដើរចេញ
ទៅក្រៅបាត់។បន្ទាប់មកនាងបានស្លៀកខោរួច ដើរ
ទៅប្រាប់ម្តាយមីង ដែលនៅក្នុងភូមិជាមួយគ្នា និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលបុសខ្នុរ។
មន្ត្រីនគរបាលបានបន្តថា ដោយមាន
ការបំភ្លឺពីកុមាររងគ្រោះ សមត្ថកិច្ចដឹកនាំ
ដោយលោកវរសេនីយ៍ត្រី ខ្លូត ហ៊ាន់ អធិ
ការរងទទួលផ្នែកយុត្តិធម៌ នាំខ្លួនមុខសញ្ញាខាងលើមកអធិការដ្ឋាននគរបាលស្រុកចំការលើសាកសួរ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជា
បានហៅជនរងគ្រោះចូលក្នុងបន្ទប់មែន
ដោយឲ្យយកទូរស័ព្ទ អាយផេតឲ្យ។ ពេល កុមារីរងគ្រោះយកចូលដល់ក្នុងបន្ទប់មិនព្រមឲ្យអាយផេតមកខ្លួន ពេលនោះខ្លួនក៏បានចាប់ទាញបោះកុមារីរងគ្រោះទៅលើគ្រែដែលមានពូក បណ្តាលឲ្យកែងដៃខ្លួនត្រូវមុខកុមារីរងគ្រោះ ហើយនាងក៏ស្រែកយំ និងបាននិយាយថា ចាំមើលអញប្រាប់ម៉ែអញ។ ប៉ុន្តែភ្លាមនោះខ្លួនក៏ដើរចេញទៅក្រៅផ្ទះទៅមើលគេបុកប៊ីយែរ។

ដោយមានការឯកភាពពី លោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ច បានឃាត់ខ្លួនជន
សង្ស័យខាងលើ នៅអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕​ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print