ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចបង្ក្រាបរថយន្តក្រុមហ៊ុនដឹកអ្នកដំណេីរ រិទ្ធិ មុនី រកឃេីញគ្រឿងក្នុងជ្រូកមានជាតិគីមីនាំពីប្រទេសថៃចូលកម្ពុជាបានជាង១តោន ចុះបើពីមុនៗមកតើនាំចូលលក់ចែកចាយបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋជាអ្នកបរិភោគដល់កម្រិតណា។
សមត្ថកិច្ចនគរបាលបានឱ្យដឹងថា៖ នៅថ្ងៃ១ ខែធ្នូ ឆ្នាំ២០១៩នេះថា៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេតុបន្ទាយមានជ័យ បានស្ទាក់ឃាត់រថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន រិទ្ធិ មុនី ពាក់ស្លាកលេខ បាត់ដំបង 3A-0244 នៅចំណុចចំណតរថយន្តក្រុងសិរីសោភ័ណ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមាជ័យ។ ក្នុងនោះសមត្ថកិច្ចរកឃើញ សាច់ជ្រូក-គ្រឿងក្នុងជ្រូកចម្រុះចំនួន ១៦កេស ស្មើនឹង១០៩៤ គីឡូក្រាម ដែលច្បាប់ហាមឃាត់ និងការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេសធ្វើឱ្យប្រែប្រួលគុណភាព ដែលអាចប៉ះពាល់ដល់សុខភាពអ្នកបរិភោគ សង្ស័យប្រើសារធាត់គីមី។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានយកទៅកាន់ស្នងការដ្ឋានដើម្បីបន្តនីតិវិធី និងធ្វើពិធីដុតកម្ទេចចោលនៅរសៀលថ្ងៃអាទិត្យនេះផងដែរ៕
ដោយ៖ ចេស្តា