លោកឃួង ស្រេង៖ ពិព័ណ៏រូបថតសម័យបារាំងជាង១ពាន់សន្លឹកតាមផ្លូវថ្មើជើងមាតទន្លេ មានអាយុ កាល៤០ឆ្នាំ ខណៈរាជធានីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ AIMF

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រាជធានីភ្នំពេញ មានកិត្ដិយសណាស់
ដោយបានជ្រើសរើស យករូបថតកាលពីសមយ័បារាំង និងក្រោយរបបប៉ុលពត ជាង១ពាន់សន្លឹក យកមកដាក់តាំង ពិព័ណ៏ ដើម្បីរំលឹកដល់កូនចៅជំនាន់ក្រោយបានដឹង និងស្វែងយល់ពីសម័យកាលមួយទៅសម័យ កាល មួយ ដោយបានដាក់តាំងបង្ហាញជាសាធារណៈនៅតាមបណ្ដោយផ្លូវថ្មើជើង មាតទន្លេ ក្នុងសង្កាត់ ចតុមុខ ខណ្ឌដូនពេញ ខណៈរាជធានីភ្នំ ពេញធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំ AIMF អភិបាលក្រុង ប្រើប្រាស់ ភាសាបារំាង ក្នុងគោលបំណងធំមួយ ទៀតនោះគឺ ដើម្បីបង្ហាញអោយប្រជាពលរដ្ឋនិងភ្ញៀវជាតិ និងអន្ដរជាតិ បានស្វែង យល់ពីការវិវឌ្ឍរបស់រាជធានីភ្នំពេញចេញពីបាតដៃទទេ មុននិងមានការអភិវឌ្ឍ រីកចម្រើន មកដល់សព្វថ្ងៃនេះ ។ ពិធីពិព័ណ៏រូបថតនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក
ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃអភិបាល ក្រុងប្រើប្រាស់ភាសាបារាំង AIMF ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ពិព័រណ៍រូប ភាពនេះ យើងបានផ្សព្វផ្សាយដើម្បីអបអរសាទរ ក្នុងឱកាសដែររាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំ មហាសន្និបាតសមាគមអន្តរជាតិ នៃអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) លើកទី៣៩ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤ខែធ្នូឆ្នាំ ២០១៩។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបាន អោយដឹងថា ពិព័រណ៍រូបភាពនេះនឹងធ្វើអោយ មហាជន បានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការស្វែងរកសន្តិភាព និងការស្ថាបនា រាជធានីភ្នំពេញ ព្រមទាំងប្រទេសកម្ពុជាទាំងមូលបានយ៉ាងល្អស្រស់ឆើតឆាយ ចេញពីបាតដៃទទេក្រោយភ្នក់ភ្លើង សង្គ្រាម។
លោក ជែ ប៉ាយ៉េ តំណាងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)
បានកោតសរសើររាជធានីភ្នំពេញ ថារៀបចំពិព័រណ៍រូបភាពនេះបានល្អ ដើម្បីអោយប្រជាពលរដ្ឋនៅតែចង់ចាំពីការដឹកនាំដល់ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលធ្វើអោយទីក្រុងនេះមានការអភិវឌ្ឍរីកចំរើនគួរកត់សម្គាល់។ ឯកឧត្តមបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងក្លាយជាទីក្រុងគំរូសម្រាប់សមាជិកទីក្រុង អភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)នៅទ្វីបអាហ្រិកដើម្បីអនុវត្តតាម។
សូមបញ្ជាក់ថា ពិព័រណ៍រូបភាពរយៈពេល៤០ឆ្នាំរបស់រាជធានីភ្នំពេញនេះ ត្រូវបានសម្រិតសម្រាំងរូបភាពរហូតដល់ជាង២ពាន់សន្លឹក ដែលបានមកពីក្រុមផលិតករថតរូបកម្ពុជា និងបរទេស។នៅរសៀលថ្ងៃទី១ខែធ្នូនេះ រដ្ឋបាលរាជធានីភ្នំពេញនិងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានរួមគ្នាសម្ពោធឧបករណ៍កម្សាន្តកុមារនិងឧបករណ៍ ហាត់ ប្រាណ នៅសួនព្រះនាងប្រាជ្ញបារមី ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដើម្បីជាប្រយោជន៍ដល់ប្រជាជននិងសង្គមជាតិ៕


ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print