ភ្លៀងធ្លាក់ខ្លាំងអូសបន្លាយជាច្រើនថ្ងៃនៅបារាំង បង្កឲ្យមានគ្រោះទឹកជំនន់

ចែករំលែក៖

ប្រទេសបារាំង៖ ភ្នាក់ងារព័ត៌មានរ៉យទ័រ​បានផ្សាយថា ទន្លេ Riviera ទឹកបានហូរកួច​យ៉ាងខ្លាំង ខណៈនៅក្នុងតំបន់​នោះ មានភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេល១សប្តាហ៍​មកហើយ ។ ជំនន់ទឹកភ្លៀង​បានវាយប្រហារ​តំបន់​ភាគខាងត្បូង​ប្រទេសបារាំង​ បានសម្លាប់មនុស្ស​យ៉ាងតិច​២នាក់​កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។

ស្ថានភាពអាកាសធាតុត្រជាក់នៅក្នុងតំបន់ក៏បានបណ្តាលឲ្យមនុស្ស​៦នាក់មកហើយបានបាត់បង់ជីវិតកាលពីសប្តាហ៍មុន ។ ប្រភពបានបន្តថា នៅតំបន់ Var បុរសគង្វាលសត្វចៀម​ម្នាក់​ ត្រូវ​ទឹកហូរកួច​ទៅជាមួយរថយន្តរបស់គាត់ ខណៈកំពុងព្យាយាមបើក​ឆ្លងកាត់​ផ្លូវទឹកហូរ ដើម្បីទៅរកសត្វចៀម​​ ។

សាកសពរបស់គាត់ ត្រូវបានរកឃើញ​ជាមួយនឹងរថយន្ត​ នៅចម្ងាយប្រហែល​៣០០ម៉ែត្រ ​ពីទីកន្លែងដែល​ជួបគ្រោះថ្នាក់​នោះ​ កាលពីយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ ។ ចំណែកបុរសម្ចាស់ក្រោលសត្វ​ម្នាក់ទៀត ត្រូវបានគេរកឃើញសាកសព​​បន្ទាប់ពីត្រូវទឹកហូរកួចយករូបគាត់ ខណៈកំពុង​តាមឃ្វាល​សត្វ​របស់គាត់ ។

តំបន់​ Var និង Alpes-Maritimes ទាំង២កន្លែងនេះ​ ស្ថិតនៅក្នុង​កម្រិតព្រមាន​អាសន្ន​ពណ៌ក្រហម​អំពីគ្រោះទឹកជំនន់នៅឡើយ បង្កឲ្យអាក់ខាន​ការធ្វើដំណើរតាមផ្លូវដែក និងបិទចរាចរណ៍ផ្លូវមួយខ្សែ​ក្នុងតំបន់អស់រយៈពេល​៤ម៉ោង កាលពីល្ងាចថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩​។

បញ្ហាអាកាសធាតុអាក្រក់នេះផងដែរ នៅបានបណ្តាលឲ្យអាក់ខាន​ដល់ព្រឹត្តិការណ៍វប្បធម៌ និងកីឡា ក្នុងនោះមានការលុបចោល​ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់​នៅទីក្រុង Manco​ ជាដើម ។កាលពីអំឡុងសប្តាហ៍មុន​ ភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យមនុស្សស្លាប់រហូតដល់​៦នាក់​ ស្ថិតនៅក្នុងតំបន់ Var របស់ប្រទេសបារាំងនោះផងដែរ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print