ការបាញ់ប្រហារដោយប្រើកាំភ្លើង នៅលើទឹកដីអាមេរិកបានកើតឡើងស្ទើតែរៀងរាល់ថ្ងៃ បណ្តាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស។ មិនតែប៉ុណ្ណោះបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសគឺកូនៗទៅ សិក្សា ហើយសាលាមិនអាចធានាសុវត្ថិភាពបាន១០០ភាគរយ ទុកឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនករណីនៅសាលារៀងនាពេលកន្លងមក ។
នៅពេលនេះ មានករណីបាញ់ប្រហារទៀតហើយ នៅអាមេរិក បង្កឲ្យមានការភ្ញាក់ផ្អើលសាជាថ្មី ដោយការបាញ់ប្រហារលើកនេះកើតឡើងនៅតំបន់ទេសចរណ៍ French Quarter ស្ថិតនៅទីក្រុង New Orleans រដ្ឋ Louisiana ។
ហេតុការបាញ់ប្រហារខាងលើ កើតឡើងនៅវេលាម៉ោង៣និង២០ នាទីម៉ោងក្នុងតំបន់ថ្ងៃទី១ខែធ្នូឆ្នាំ២០១៩ ។ សារព័ត៌មាន BBCបានសកស្រង់សំសីស្នងការប៉ូលិស ក្រុង New Orleans លោក Shaun Ferguson បានឲ្យដឹងថា មានមនុស្ស១១នាក់រងការបាញ់ប្រហាររងរបួសក្នុងនោះមាន២នាក់ស្ថិតក្នុងសភាគ្រោះថ្នាក់ ។
នៅលើបណ្តាញសង្គម Twitter ស្នងការប៉ូលិស New Orleans បានបញ្ជាក់ថា គ្មានអ្នកណាស្លាប់ក្នុងហេតុការបាញប្រហារខាងលើនោះឡើយ មានតែរងរបួសប៉ុណ្ណោះ។ កម្លាំងប៉ូលិសចាប់បានជនដៃដល់បាញ់ប្រហារនៅនិងកន្លែងតែម្តង។ នៅពេលនេះប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុបាញ់ប្រហារខាងលើ។
សារព័ត៌មាន BBC បានផ្សាយថា តំបន់ French Quarter ជាទីកន្លែងមានមនុស្សច្រើន ទៅកម្សាន្តក្នុងឱកាសនៃពិធីបុណ្យ អំណរគុណព្រះ។ ការបាញ់ប្រហារនៅអាមេរិក គឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋពលរដ្ឋ អាមេរិកដោយការបាញ់ប្រហារ កើតឡើងនៅតំបន់ប្រជុំជន តែងតែមានអ្នកស្លាប់និងរបួសជាច្រើន ហើយការបាញ់ប្រហារកើតឡើងស្ទើតែរៀងរាល់ថ្ងៃ ៕