ពលរដ្ឋអាមេរិក រួមទាំងសិស្សសាលា ប្រឈមគ្មានសុវត្ថិភាព ក្រោយកើនការផ្ទុះអាវុធញឹកញាប់

ចែករំលែក៖

ការបាញ់ប្រហារដោយប្រើកាំភ្លើង​​ នៅលើទឹកដីអាមេរិក​បានកើតឡើងស្ទើតែរៀងរាល់ថ្ងៃ ​បណ្តាលឲ្យមនុស្សជាច្រើនស្លាប់និងរងរបួស។ មិនតែប៉ុណ្ណោះបង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ពិសេសគឺកូនៗទៅ សិក្សា​ ហើយសាលាមិនអាចធានាសុវត្ថិភាព​បាន​១០០ភាគរយ ទុកឲ្យខ្មាន់កាំភ្លើងបាញ់ប្រហារជាច្រើនករណី​នៅសាលារៀងនាពេលកន្លងមក​ ។

នៅពេលនេះ មានករណីបាញ់ប្រហារទៀតហើយ នៅអាមេរិក បង្កឲ្យមានការភ្ញាក់ផ្អើលសាជាថ្មី ដោយការបាញ់ប្រហារលើកនេះកើតឡើងនៅតំបន់ទេសចរណ៍​ French Quarter ​ស្ថិតនៅទីក្រុង​ New Orleans រដ្ឋ Louisiana ​។

ហេតុការបាញ់ប្រហារខាងលើ កើតឡើង​នៅវេលាម៉ោង​៣​និង​២០ នាទី​ម៉ោងក្នុងតំបន់ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៩ ។ សារព័ត៌មាន BBCបានសកស្រង់សំសីស្នងការប៉ូលិស ក្រុង​ New Orleans លោក​ Shaun Ferguson បានឲ្យដឹងថា មានមនុស្ស​១១នាក់​រងការបាញ់ប្រហាររងរបួស​ក្នុងនោះមាន​២នាក់​ស្ថិតក្នុងសភាគ្រោះថ្នាក់ ​។

នៅលើបណ្តាញសង្គម​ Twitter ​ស្នងការប៉ូលិស​ New Orleans ​បានបញ្ជាក់ថា គ្មានអ្នកណាស្លាប់ក្នុងហេតុការបាញប្រហារខាងលើនោះឡើយ មានតែរងរបួសប៉ុណ្ណោះ។ កម្លាំងប៉ូលិស​ចាប់បានជនដៃដល់បាញ់ប្រហារនៅនិងកន្លែងតែម្តង​។ នៅពេលនេះប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុបាញ់ប្រហារខាងលើ​។

សារព័ត៌មាន​ BBC ​បានផ្សាយថា តំបន់​ French Quarter ជាទីកន្លែងមានមនុស្សច្រើន ទៅកម្សាន្តក្នុងឱកាសនៃពិធីបុណ្យ អំណរគុណព្រះ​​។ ការបាញ់ប្រហារនៅអាមេរិក គឺជាក្តីបារម្ភយ៉ាងខ្លាំងដល់ពលរដ្ឋពលរដ្ឋ អាមេរិក​ដោយការបាញ់ប្រហារ កើតឡើងនៅតំបន់ប្រជុំជន តែងតែមានអ្នកស្លាប់និងរបួសជាច្រើន ហើយការបាញ់ប្រហារកើតឡើងស្ទើតែរៀងរាល់ថ្ងៃ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print