មន្ត្រីយោធាអ៊ីរ៉ាក់ ប្រឈមមុខច្បាប់ ពីបទបាញ់សម្លាប់បាតុករ

ចែករំលែក៖

ស្ថានភាពនយោបាយសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់ប្រែប្រួលយ៉ាងខ្លាំង ក្រោយពេលសភាអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោកAbdul Mahdi  ដើម្បីជ្រើសមេដឹកនាំថ្មីរបស់ប្រទេសនេះ និងស្វែងរកដំណោះស្រាយបញ្ហាបាតុកម្ម ដែលកំពុងតែពុះកញ្ជ្រោល នៅពាសពេញប្រទេសអ៊ីរ៉ាក់។

ជាមួយគ្នានេះ តុលាការអ៊ីរ៉ាក់ កាលពីថ្ងៃទី១ ខែធ្នូ បានចេញដីកា ចាប់ខ្លួនឧត្តមសេនីយ៍យោធាម្នាក់ ជាប់ពាក់ព័ន្ធនឹងការសម្លាប់​ក្រុមអ្នកតវ៉ា នៅភាគខាងត្បូងទីក្រុង Nasiriyah កាលពីសប្ដាហ៍មុន។

ក្រុមប្រឹក្សាយុត្ដិធម៌ជាន់ខ្ពស់អ៊ីរ៉ាក់ បាននិយាយថា ចៅក្រម នៅភាគខាងត្បូងខេត្ត Dhi Qar បានចេញដីកា ចាប់ខ្លួនលោកឧត្តមសេនីយ៍ Jamil Al Shammari ហើយនិងដាក់បម្រាមដល់គាត់ មិនឲ្យចាកចេញពីប្រទេសអអ៊ីរ៉ាក់។ ការចេញដីកាបែបនេះ ដោយសារតុលាការ រកឃើញថា លោកឧត្ដមសេនីយ៍ Al Shammari  បានចេញបញ្ជានាំឲ្យមានការសម្លាប់ក្រុមបាតុករ នៅក្នុងខេត្ត Dhi Qar នេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន The National បានផ្សាយថា​ នេះជាលើកទី១ហើយ ដែលតុលាការ​របស់ប្រទេសអ៊ីរ៉ាក់ ចាត់ការទៅលើមេដឹកនាំយោធា ពាក់ព័ន្ធនឹងការបង្រ្កាបយ៉ាងឃោរឃៅទៅលើក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលបានបណ្ដាលឲ្យមនុស្សជាង៤០០នាក់ស្លាប់ នឹងជាង១ម៉ឺននាក់ ផ្សេងទៀតរងរបួស គិតចាប់តាំងពីការផ្ទុះបាតុកម្ម នៅថ្ងៃទី១ ខែតុលា កន្លងមកនេះ។

លោកឧត្ដមសេនីយ៍ Al Shammari បានដឹកនាំកងកម្លាំងរបស់ខ្លួន បង្រ្កាបទៅលើក្រុមអ្នកតវ៉ា នៅកណ្ដាលទីក្រុង  Nasiriyah និង Dhi Qar កាលពីសប្ដាហ៍មុន ដោយបានសម្លាប់មនុស្សរាប់សិបនាក់ និងជាង២០០ នាក់រងរបួស។ លោក Adel Abdul Mahdi នាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានបញ្ជូនលោកឧត្ដមសេនីយ៍ទៅកាន់ទីក្រុង Nasiriyah ដើម្បីរៀបចំសន្ដិសុខ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ។ ប៉ុន្ដែបន្ទាប់ពីមានការសម្លាប់ក្រុមបាតុករវ័យក្មេងយ៉ាងច្រើននោះមក ទើបនាយករដ្ឋមន្រ្ដីអ៊ីរ៉ាក់ បានប្រកាស​លាលែង​ពីតំណែង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print