ប្រកបរបរត់ម៉ូតូកង់បីដូចគ្នា ខ្វះសាមគ្គីភាព បើកការវាយគ្នារបួសបែកក្បាល ឃាត់ខ្លួនបាន៣នាក់

ចែករំលែក៖

ភ្នំពេញ: អ្នករត់ម៉ូតូកង់បីប្រចាំនៅបេនផ្សារ អីុអន ២ព្រួតគ្នាវាយអ្នករត់ម៉ូតូកង់បី ២ នាក់មកពីខាងក្រៅរបួសបែកក្បាល ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន ៣ នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៩និង ៣០នាទីយប់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៩ នៅចំណុចស្តុផ្សាអុីអន ២តាមបណ្ដោយផ្លូវ១០០៣ និងផ្លូវ ១៩៩២ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនដៃដល់និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរស ២នាក់បានបើកម៉ូតូកង់បីឥណ្ឌាចំនួន ២គ្រឿងមកចតនៅចំណុចកន្លែងកើតហេតុខាងលើដែលជាចំណតក្រុមអ្នករត់ម៉ូតូកង់បីបង់បេនប្រចាំនៅកន្លែងកើតហេតុខណៈនោះក្រុមអ្នករត់ម៉ូតូកង់បីដែលបង់បេននៅផ្សារអីុអន២ ប្រមាណជា ២០ ទៅ ៣០នាក់បាននាំគ្នាមកដេញអ្នករត់កង់បីដែលមកពីក្រៅមិនបានបង់បេនមកចតនៅបេនរបស់គេទេឲ្យចេញពិីកន្លែងពួកគេដោយមិនឲ្យចតនៅនេះព្រោះកន្លែងនេះពួកគេបានបង់ភាសុីមានតែពួកគេទេទើបអាចចតបាន។បន្ទាប់មកក៍បានទាស់ពាក្យសម្តីឈ្លោះ ប្រកែកគ្នាមួយប្រាវក៍កើតជាហិង្សាខាងភាគីម៉ូតូកង់បីដែលប្រចាំបេននៅទីនោះបានព្រួតគ្នាវាយអ្នករត់ម៉ូតូកងបីដូចគ្នាដែរមកពីក្រៅពីនាក់រងរបួសបែកក្បាលបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះមកអន្តរាគមន៍ធ្វើកាឃាត់ខ្លួនជនបង្កបានចំនួន៣នាក់នៅនិងកន្លែងហេតុរួមនិងម៉ូតូកង់បីចំនួន៥គ្រឿងចំណែកបក្ខពួកមួយក្រុមទៀតរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់បាត់អស់។

បច្ចុប្បន្ន ជនដៃដល់និងជនរងគ្រោះរួមនិងម៉ូតូកង់បីត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខសួនាំបន្តនិងធ្វើកំណត់ហេតុដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print