ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងថា៖ កម្ពុជាបច្ចុប្បន្ន ខុសពីកម្ពុ ជាក្នុងក្រសែភ្នែក អ្នកសារព័ត៌មានលោកខាងលិចខ្លះ តែងតែងបង្អាប់បន្តុះ មួលកាច់ ខុសពីសភាពការណ៍ពិតក្នុងព្រះរាជា ណាចក្រកម្ពុជា ។
សម្តេចពិជ័យសេនា ទៀ បាញ់ លេីកឡេីងដូច្នេះ ក្នុងឱកាសដែលលោកChri Stan Berger ឯកអគ្គរដ្ឋទូតថ្នី សាធារ ណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ថ្មី ប្រចាំព្រះរាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នាថ្ងៃអង្គារ ៧ កេីត ខែ មិគសិរ ឆ្នាំ កុរ ឯក ស័ក ព.ស. ២៥៦៣ ត្រូវនិងថ្ងៃទី ៣ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះនៅវិមាន”មិត្តភាព”ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្នុងនោះ សម្តេចពិជ័យសេនា ជំរាបពីសភាពការណ៍ពិត ជូន លោក Chri Stan Berger ថា៖ កងយោធពលខេមរភូមិន្ទ ពីមួយថ្ងៃទៅមួយថ្ងៃ បានពង្រឹង ពង្រីក កិត្យានុភាពនៅក្នងតំបន់ និងលេីពិភពលោក ចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្តារនិងអភិវឌ្ឍន៍មាតុភូមិ តាមតួនាទី ភារកិច្ចរបស់ខ្លួន ជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់មិនឱយពួកជ្រុលនិយម មួយក្តាប់តូចដែលមានបំណងធ្វេីព្យុះភ្លៀង ផ្តួលរំលំរាជ រដ្ឋាភិបាលស្រច្បាប់តាមរយះការរៀបចំបដិវត្តពណ៌បានឡេីយ ។ កម្ពុជានៅតែដេីរទៅមុខប្រកបដោយមោទនភាព ក្នុងនាមប្រជាជាតិមួយ ដែលធ្លាប់រងទុក្ខទោស អភ័ព្វជាងគេនៅលេីលោក ក្នុងរបបប្រល័យពូជសាសន៍ ដោយមនោគមន៍វិជ្ជាបរទេស ។ កម្ពុជាត្រូវការមិត្តភក្តិជិតឆ្ងាយ ប្រកបដោយទឹកចិត្តស្មោះស័្មគ្រ យោគយល់ ដេីម្បីបន្តកិច្ចសហប្រតិបត្តិការ លេីផលប្រយោជន៍ទៅវិញទៅមក ក្នុងសុខសន្តិភាព មិត្តភាពស្មេីមុខ ។ លោកឯកអគ្គរដ្ឋទូតថ្នី សាធារ ណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ថ្មី សម្តែងការស្វាគមន៍ ចំពោះប្រ សាសន៍លេីកឡេីង របស់ប្រមុខការពារជាតិ និងថ្នាក់ដឺកនាំដ ទៃទៀត របស់ព្រះរាជាណាចក្រកម្ពុជា ។ ក្នុងរយះពេលពីរខែ ដែល ឯកឧត្តម មកបំពេញបេសកកម្មការទូត នៅកម្ពុជាឃេីញថា មានការរីកលូតលាស់ ជាងម្ភៃឆ្នាំមុន សម័យ UNTAC ដែលឯកឧត្តមអព្ជេាីញមកទីនេះម្តង ។ ខ្ញំុសង្ឃឹមយ៉ាងមុតមាំ លេីទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ទាំងវិស័យសេដ្ឋកិច្ច និងវិស័យដទៃៗទៀត ដេីម្បីភាពរឹងមាំនៃទំនាក់ទំនងការទូតប្រទេសទាំង ពីរឱយបានកាន់តែប្រសេីរទ្វឡេីងថែមទៀតផងដែរ៕
ដោយ៖ សុខដុម