ភ្នំពេញ៖មនុស្សប្រុសស្រីចំនួន៣នាក់ត្រូវបានកម្លាំងអាវុធតហ្ថខណ្ឌូដូនពេញសហការគ្នាជាមួយនឹងអាវុធហត្ថរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនពីបទចែកចាយថ្នាំញ្ញៀននៅប្លុកបឹងកក់ក្តាន់ពី រួមនឹងវត្ថុតាងថ្នាំ ញ្ញៀនចំនួន៤កញ្ចប់តូចនឹង២កញ្ចប់ធំនឹងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង១៥នាទីយប់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវR6 នៅចំណុចប្លុកបឹងកក់ក្តាន់២ ស្ថិតនៅក្នុងភូមិ៣សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនសង្ស័យទី១មានឈ្មោះពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំស្នាក់នៅនឹងមុខបរមិនពិតប្រាកដស្ត្រីដែលត្រូវជាប្រពន្ធមានឈ្មោះយួស ស្រីមុចភេទស្រី អាយុ២២ឆ្នាំមានមុខរបរធ្វើការរោងចក្រស្នាក់នៅមិនពិតប្រាកដ ទី៣មានឈ្មោះស្រី ភ័ក្រ ភេទស្រី អាយុ២៤ឆ្នាំ ស្នាក់នៅនឹងមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅល្វាអែម។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថាមុនពេលកើតហេតុដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានសហការគ្នាជាមួយកងរាជអាវុធហត្ថខណ្ឌដូនពេញដោយធ្វើការស្រាវជ្រាវជាយូមកហើយទើប ឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងនោះមានស្រី២នាក់ហើយនឹងបុរសម្នាក់ដោយឆែកឆេរបន្ទប់ជួលក្នុងប្លុកបឹងកក់ដកហូតបានវត្ថុតាងថ្នាំញ្ញៀនចំនួន៤កញ្ចប់តូចនឹង២កញ្ចប់ធំដែកកេះចំនួន៤ឧបករណ៍សំរាប់ជក់ចំនួន២ជញ្ជីងថ្លឹងមួយស្លាកលេខម៉ូតូចំនួនមួយហើយជនសង្ស័យទាំង៣នាក់បាននិយាយប្រាប់សមត្ថកិច្ចថាបានសុីឈ្នួលលក់អោយគេតែប៉ុណ្ណោះដោយបានកំរៃខ្លះទុកហូបបាយនឹងចញ្ចឹមកូន។
ក្រោយពេលកើតហេតុកម្លាំងអាវុធហត្ថរាជធានីភ្នំពេញអ្វើការក៏សាងសំណុំរឿងរួចបញ្ចូនខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕ ធឿនព្រែកជ័យ