កម្លាំងព្រហ្មទណ្ឌកំរិតស្ន្ង្ក្រ្ធាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់កម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាមុខសញ្ញាកាច់កម៉ូតូ និងឆក់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០នឹង៣៥នាទីយប់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩តាមបណ្តោយផ្លូវលេខ១៥៤កែងផ្លូវលេខ៦១នៅចំណុចក្បែរនឹងផ្សារសូរិយាម៉លស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋាននគរបាលរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុគឺមានជនរងគ្រោះម្នាក់ឈ្មោះធុងភេទប្រុសអាយុ៣០ឆ្នាំស្នាក់នៅសង្កាត់មនោរម្យខណ្ឌ៧មករាហើយគាត់ធ្វើការនៅហាងម៉ាសស្ទើស៊ុបគីស៊ុបនៅវេលាម៉ោង១១យប់ថ្ងៃទី០២ខែធ្នូឆ្នាំ២០១៩នេះ​ជនរងគ្រោះគាត់បានទុកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០០៦មិនចាំស្លាកលេខនៅកន្លែងធ្វើការក្រោយមកមានជនសង្ស័យវ័យ៣០ឆ្នាំជាងបានធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល។

លុះពេលដល់ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៩នៅវេលាម៉ោងកើតហេតុខាងលើនេះកម្លាំងជំនាញព្រហ្មទណ្ឌកំរិតស្រាលបានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចផ្លូវលេខ៦១សង្កាត់ផ្សារថ្មី២ខណ្ឌដូនពេញ។ក្រោយមកជនសង្ស័យបាននាំកម្លាំងព្រហ្មកំរិតស្រាលទៅយកម៉ូតូជនរងគ្រោះដែលខ្លួនផ្ញើរនៅឯម្តុំផ្សារសូរិយាម៉លប៉ុន្តែម្ចាស់ទីតាំងកន្លែងផ្ញើរនោះមិនសហការគ្នាជាមួយសមត្ថកិច្ចដោយសំអាងថាមិនមានឯកសារពាក់ព័ន្ធជាមួយម៉ូតូទេគឺមិនអោយចេញរហូតជិត១ម៉ោងទើបជនរងគ្រោះបានយកឯកសារពាក់ព័ន្ធជាមួយម៉ូតូយកមកទើបព្រមឯកភាព ។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហម្មទណ្ឌកំរិតស្រាលនៃសង្នការរាជធានីភ្នំពេញធ្វើការកសាងសំណុំរឿងបញ្ចូន់ខ្លួនទៅកាន់តុលាការដើម្បីចាត់ការទៅតាមនិតិវិធីផ្លូវច្បាប់៕ធឿនព្រែកជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print