សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ករណីលួចម៉ូតូ,លុយ និងឆ្នោតកោស

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក០៤នាក់ត្រូវនគរបាលខណ្ឌសែនសុខធ្វើការឃាត់ខ្លួនករណីលួចម៉ូតូ, លុយ និងឆ្នោតកោស។កាលពីវេលាម៉ោង ១៤ និង០០នាទីថ្ងៃទី០៣ ធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបាន០២នាក់ ១-ឈ្មោះ ហេង ដារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) , នឹង២-ឈ្មោះ ចាន់ ប៊ុនគីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ មានសារធាតុញៀនឃាត់នៅតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។នឹងបក្ខពួក០២នាក់ដែលរត់រួចមាន (ឈ្មោះ ថា និងឈ្មោះ ស) ។ចំណែកជនរងគ្រោះ ឈ្មោះ អ៊ឹង សុខលុយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារៈបាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ផ្កាឈូក ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HV-1229 , លុយខ្មែរ ៩០០.០០០រៀល , ឆ្នោតកោស៥០០សន្លឹក ។ សម្ភារៈបន្សល់ទុក ឆ្នោតកោស ៧១សន្លឹក , លុយខ្មែរ​៣.៨០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន សង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធី ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print