ក្មេងប្រុសអាយុ១៥ឆ្នាំ រួមភេទជាមួយក្មេងស្រីអាយុ១៣ឆ្នាំបានសម្រេចបែកការណ៍ឪពុកម្តាយជនរងគ្រោះប្តឹងឲ្យចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីឪពុកម្តាយក្មេងស្រីរងគ្រោះថាបាន រួមភេទជាមួយកូនស្រីគាត់ជាអនីតិជនក្រោមអាយុ ១៥ឆ្នាំ ដោយឃាត់ខ្លួន នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីយប់ថ្ងៃ ចន្ទ ៦កើត ខែមិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនសង្ស័យឈ្មោះ ញឹប សុខចាន់ ភេទប្រុស អាយុ ១៥ឆ្នាំ បានលបលួចឡើងផ្ទះទៅដេករួមភេទជាមួយជនរងគ្រោះឈ្មោះ ម.ច.ណ.រ ភេទស្រី អាយុ ១៣ឆ្នាំ រហូតបានសម្រេច ទើបចុះទៅដេកនៅផ្ទះរបស់ខ្លួនវិញធ្វើព្រងើយ។ លុះពេលរួមភេទរួចធ្វើឲ្យបែកការណ៍ដល់ឪពុកម្តាយហើយស្អែកឡើងបានទៅដាក់ពាក្យបណ្តឹងតែម្តង ។

ក្រោយឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនគេបានរួមរ័ក្សជាមួយក្មេងស្រីរងគ្រោះបានសម្រេចប្រាកដមែន ប៉ុន្តែមិនមែនជាកាបង្ខិតបង្ខំទេ គឺជាការស្ម័គ្រចិត្តទាំងពីរនាក់ប៉ុណ្ណោះ ។

ទោះជាមានការសារភាពបែបនេះក៏ដោយ សមត្ថកិច្ចចាត់ទុកការសេពសន្ថវៈលើក្មេងស្រីរងគ្រោះក្រោមអាយុ១៥ឆ្នាំជាអំពើល្មើសច្បាប់ ដូច្នេះសមត្ថកិច្ចត្រូវ កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការតាមច្បាប់ ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print