ប្រធានមន្ទីរកសិកម្មដឹកនាំមន្រ្តីជំនាញ សហការគណៈបញ្ជាការឯកភាពស្រុកក្រគរ ចុះបង្រ្កាបបទល្មើសនេសាទ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ លោក ឡាយ វិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីជំនាញរដ្ឋបាលជលផល សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកស្រុកក្រគរ ចុះបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាប ។

ប្រតិបត្តិការខាងលើធ្វើឡើងនាថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្ទៃទឹកបឹងទន្លេសាប ចាប់ពីភូមិកំពង់ថ្គោល ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ រហូតដល់ព្រំប្រទល់ភូមិកំពង់ក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង ។

កម្លាំងចុះប្រតិបត្តិការប្រាប់ថា លទ្ធផល៖ កម្លាំងធ្វើបង្រ្កាបដោយបំផ្លាញនូវឧបករណ៍ជាវត្ថុតាងរួមមាន របាំង(បរ)ចំនួន ១០ខ្សែ ស្មើនឹងប្រវែងចំនួន ៣២០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៨៥០ដើម ក្បាល(បរ)ចំនួន ០៤គ្រឿង លូកងសាច់អ៊ួនចំនួន ១៤គ្រឿង និងចាក់លែងត្រីចំរុះចូលក្នុងទឹកបឹងទន្លេសាបចំនួន ២០០គីឡូក្រាមផងដែរ ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ក្នុងកិច្ចសហការចុះប្រត្តិបត្តិការនោះ កម្លាំងបានស្រាវជ្រាវ ធ្វើតេស្ត តាមរយៈ ការនេសាទមងប្រវែង ១០០ម៉ែត្រ ក្រឡា ៣ហ៊ុន អាចចាប់ត្រីបានចាប់ពី២០ទៅ២៥គីឡូក្រម ក្រឡា ៥.៧ហ៊ុន ចាប់បានពី ៥ទៅ ១០គីឡូក្រាម ដូច្នេះត្រីព្រហួកចាប់ត្រូវជាបណ្ដើរឯហើយ ៕

...

ដោយ៖ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print