ខេត្តកណ្តាលៈ ករណី រក្សាទុកសារធាតុញៀនខុសច្បាប់ដើម្បីប្រើប្រាស់ជនសង្ស័យចំនួន២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន និងចាប់យកវត្ថុតាងជាគ្រឿងញៀន កាលពី
វេលាម៉ោង១៤និង៣០នាទីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខវត្តស្វាយ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
សមត្ថកិច្ចបានអោយដឹងថាៈ ជនសង្ស័យ ចំនួន២នាក់ (ឃាត់ខ្លួន) មានឈ្មោះ ១-ហ៊ឹប ធារ៉ា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល និ២ឈ្មោះ ថន សុជាតិ ភេទប្រុស អាយុ 24 ឆ្នាំ មុខរបរ កសិករទីលំនៅ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយឡែកវត្ថុតាងចាប់យករួមមាន៖ ម្សៅក្រាមពណ៌សរថ្លា សង្ស័យសារធាតុញៀន ចំនួន2 កញ្ចប់តូច – ទូរស័ព្ចំនួន01គ្រឿង
1-ម៉ាកNokia ចុចពិល (ខូច) – ម៉ូតូ ចំនួន 01 គ្រឿង ម៉ាកnex ពណ៌ ផ្កាឈូក ផ្លាកលេខ ភ្នំពេញ 1CT 7716 ។
មុនឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានកំណត់មុខសញ្ញាដាក់កម្លាំងតាមដាននៅចំណុចមុខវត្តស្វាយ ភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល កំលាំងសមត្ថកិច្ចបានឃើញមុខសញ្ញជិៈម៉ូតូម៉ាកnex មានគ្នា02នាក់ ក៏ឃាត់ឆែកឆេរឃើញម្សៅ ក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀនចំនួន02កញ្ចប់តូច បានឃាត់ខ្លួនយកមកចាត់ការតាមនិតិវិធី។