កណ្តាលៈ ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)កាលពីថ្ងៃទី ០២ មករា ២០១៦ វេលាម៉ោង ២២,៥០នាទី នៅចំណុចភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ។
សមត្ថកិច្ចអោយដឹងថាៈ ជនសង្ស័យមាន ០២នាក់ (ឃាត់ខ្លួន)
១- ឈ្មោះ ប៊ុន ថាណាក់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់២- ឈ្មោះ ហ៊ួយ ហាក់ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ។ អ្នកទាំងពីរមានទីលំនៅភូមិទួលសូភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមានៈ ម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់ និងម៉ូតូ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ខៀវខ្ចី គ្មានស្លាកលេខ ។
សមត្ថកិច្ចបានបន្តថាៈ នៅថ្ងៃកើតហេតុកម្លាំងអន្តរាគមន៍ស្រុកស្អាង បានល្បាតចំណុចផ្លូវជាតិលេខ២១បេ ក៏ប្រទះឃើញជនសង្ស័យមានគ្នា ០២នាក់កំពុងដើរស្ថិតចំណុចកើតហេតុខាងលើក៏បានឃាត់ធ្វើការត្រួតពិនិត្យអ្នកទាំងពីរ បានរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០១កញ្ចប់នៅក្នុងហោប៉ៅខោឈ្មោះ ប៊ុន ថាណាក់ ហើយក៏បានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី។
ជនសង្ស័យទាំងពីរនាក់ខាងលើ បានសារភាពថាពួកខ្លួនបានចូលលុយគ្នាទិញថ្នាំញៀន (ម៉ាទឹកកក) ចំនួន០១កញ្ចប់ ពីចំណុចព្រែកព្នៅ រាជធានីភ្នំពេញ តម្លៃ ៥០០០០រៀល។