ផ្ទុះ​អំពើ​ហិង្សា​ក្នុង​ពន្ធនាគារ​ប្រទេស​ Guatemala​ ស្លាប់​អ្នកទោស​៨​នាក់

ចែករំលែក៖

​អំពើ​ហិង្សា​នៅ​ក្នុង​ពន្ធនាគារ​នៅ​ប្រទេស​ Guatemala​ បាន​កើតឡើង​បណ្តាល​ឲ្យ​អ្នកទោស​យ៉ាងតិច​៨​នាក់​បាត់បង់​ជីវិត​ និង​ជាង​២០​នាក់​ផ្សេង​ទៀត​រង​របួស​កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ។​

Img226686936

​ប៉ូលិស​បាន​បញ្ជាក់​ថា​ អ្នកទោស​បាន​ផឹកស្រា​នៅ​ថ្ងៃ​បុណ្យ​ឆ្លង​ឆ្នាំ​សាកល​ នៅ​ពេល​ដែល​អំពើ​ហិង្សា​បាន​កើតឡើង​នោះ​ ។​ អ្នកទោស​២​នាក់​ ត្រូវ​អ្នកទោស​ដូច​គ្នា​កាត់​ក្បាល​ ។​

​ក្រុម​អ្នកទោស​បាន​បង្ក​អំពើ​ហិង្សា​ដោយ​ដុត​ពូក​ និង​កាត់​ផ្តាច់​ខ្សែភ្លើង​នៅ​ក្នុង​ពន្ធនាគារ​ផង​ដែរ​ ។​

​មន្ទីរឃុំឃាំង​ស្ថិត​នៅ​ទីក្រុង​កំពង់​ផែ​ Puerto​ Barrios​ ស្ថិត​នៅ​តំបន់​ឈូង​សមុទ្រ​ Caribbean​ ។​ ពន្ធនាគារ​នេះ​សាងសង់​ឡើង​សម្រាប់​ដាក់​អ្នកទោស​ត្រឹមតែ​១៧៥​នាក់​ប៉ុណ្ណោះ​ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ គេ​បាន​ញាត់​អ្នកទោស​រហូត​ជាង​៩០០​នាក់​ ។​

​ឆ្មាំ​ការពារ​មន្ទីរឃុំឃាំង​ មាន​ពេល​ខ្លះ​មានការ​លំបាក​ណាស់​ដែរ​ចំពោះ​អ្នកទោស​ទាំងនោះ​ ដែល​ជា​និច្ចកាល​តែងតែ​ផ្ទុះ​អំពើ​ហិង្សា​ និង​ការ​ប្រឈម​មុខ​ដោយ​អាវុធ​ដោយសារ​តែ​មានការ​រត់ពន្ធ​ចូល​ក្នុង​ពន្ធនាគារ​ថែម​ទៀត​ផង​ ៕​

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print