ខេត្តត្បូងឃ្មំុៈ លោកឧត្តមសេនីយ៍ ម៉ៅ ពៅ ស្នងការនគរបាលខេត្តត្បូងឃ្មំុថ្លែងបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីបានចម្លើយសារភាពពីជនសង្ស័យ ឈ្មោះ ហីុម លីម ដែលសម្មត្ថកិច្ចជំនាញយើងបានចាប់ឃាត់ខ្លួនកាលពីព្រឹក រហូតមកដល់ម៉ោង ១១,១៥នាទីថ្ងៃដដែលយើងបានបន្តការឆែកឆេរលំនៅដ្ឋានឈ្មោះ ថុង គីមហាត ហៅហ៊ាន ភេទប្រុស អាយុ ៣៥ ឆ្នាំ នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង ហើយយើងបានរកឃើញថ្នាំញៀន ១០ កញ្ចប់តូច និង ១ កញ្ចប់ធំ បន្ថែមទៀត ព្រមទាំងឧបករណ៍វិចខ្ចប់ និងប្រើប្រាស់មួយចំនួន។
លោកឧត្តសេនីយ៍ ក៏បានបញ្ជាក់បន្ថែមថា ប្រតិបត្តការនេះដែរ កំលាំងនគរបាលជំនាញ បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់៖ ទី១ ឈ្មោះ ថាន ឡៃ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិថ្នល់ថ្មី សង្កាត់វិហារលួង ក្រុងសួង
ទី២ ឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិច្រកចំបក់ ឃុំជប់ ស្រុកត្បូងឃ្មុំ ទី៣ ឈ្មោះ ថុង គឹមហាត ( ម្ចាស់ផ្ទះ ) ទី៤ឈ្មោះ ពេជ្រ សារាជ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិសួងកើត សង្កាត់ សួង ក្រុងសួង។
សូមបញ្ជាក់ថា ជនសង្ស័យម្នាក់ត្រូវបានសម្មត្ថកិច្ចនគរបាលខេត្តចាប់ឃាត់ខ្លួន ពីបទជាប់សង្ស័យ រក្សារទុកដឹកជញ្ជូន ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់។ ការចាប់ខ្លួននេះធ្វើរឡើងកាលវេលាម៉ោង ៨,១០ នាទីព្រឹក ថ្ងៃទី ២ ខែមករា ឆ្នាំ២០១៥ នៅចំណុចភូមិដងកាំបិត ឃុំស្រឡប់ ស្រុក_ខេត្តត្បូងឃ្មុំ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ហីុម លីម ភេទប្រុសបអាយុ ២២ឆ្នាំ ខ្មែរឥស្លាម នៅភូមិដងកាំបិត ឃុំស្រឡប់ ក្នុងនោះសម្មត្ថកិច្ចជំនាញធ្វើរការដកហូតបានម៉្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន ចំនួន ២ កញ្ចប់។
បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាងសម្មត្ថកិច្ចនគរបាលជំនាញ កំពុងកសាងសំណុំរឿង តាមនីតិវិធី ៕វណ្ណះ