ក្រុម​រដ្ឋ​អិ​ស្លា​ម​វាយប្រហារ​បន្ទាយ​កងទ័ព​អ៊ី​រ៉ា​ក់​នៅ​ជិត​ទីក្រុង​ Ramadi

ចែករំលែក៖

​ប្រភព​ព័ត៌មាន​ប៊ី​ប៊ី​ស៊ី​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ថា​ ក្រុម​សកម្មប្រយុទ្ធ​ដែល​គេ​ហៅ​ថា​រដ្ឋ​អិ​ស្លា​ម​ (IS)​នោះ​បាន​បើក​ការ​វាយប្រហារ​មួយ​ទៅ​លើ​ទីតាំង​បន្ទាយ​យោធា​របស់​អ៊ី​រ៉ា​ក់​ ដែល​ស្ថិត​នៅ​ជិត​ទីក្រុង​ Ramadi​ ។​ ការ​វាយប្រហារ​បាន​ធ្វើ​ឡើង​ ក្រោយ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ដែល​កងទ័ព​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ដណ្តើម​បាន​គ្រប់គ្រង​ទីក្រុង​ Ramadi​ មក​វិញ​ពី​ក្រុម​ភេរវកម្ម​នោះ​ ។​

srs

​អ្នកនាំពាក្យ​កម្លាំងយោធា​អ៊ី​រ៉ា​ក់បាន​ថ្លែង​ថា​ ជន​វាយប្រហារ​គ្រាប់បែក​ក្នុង​រថយន្ត​អត្តឃាត​ និង​ក្រុម​សកម្មប្រយុទ្ធ​ដែល​មាន​ពាក់អាវ​ការពារ​គ្រាប់​ផង​នោះ​បាន​ចូលរួម​ក្នុង​ការ​វាយប្រហារ​នេះ​ ។​ ប៉ុន្តែ​ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​ ដោយ​មានការ​ជួយ​ពីលើ​ដែនអាកាស​របស់​កងទ័ព​សម្ពន្ធមិត្ត​ដឹកនាំ​ដោយ​អា​មេ​រិ​ក​ផង​នោះ​បាន​វាយប្រហារ​តបត​ទៅ​វិញ​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ​ ។​

​នេះ​ជា​ការ​វាយប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​របស់​ក្រុម​រដ្ឋ​អិ​ស្លា​ម​ប្រឆាំង​មក​លើ​កងកម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​ បន្ទាប់​ពី​ការ​ដណ្តើម​គ្រប់គ្រង​បាន​វិញ​នូវ​ទីក្រុង​Ramadi​ នោះ​ ។​

​គេ​នៅ​មិន​ទាន់​ដឹង​ថា​ តើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​អិ​ស្លា​ម​ប៉ុន្មាន​នាក់​ដែល​កំពុង​ស្ថិត​នៅ​តំបន់​ជាយក្រុង​ ហើយ​កំពុង​តែ​ប្រឈម​មុខជា​មួយ​កងកម្លាំង​រដ្ឋាភិបាល​អ៊ី​រ៉ា​ក់​នោះ​ឡើយ​ ។​ ខណៈ​នេះ​ ការ​ប្រយុទ្ធ​គ្នា​នៅ​តែ​បន្ត​កើតឡើង​ ហើយ​គេ​មិន​អាច​ដឹង​បាន​ថា​ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​បាត់​បង់ជីវិត​នោះ​ ៕​

32

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print