ប៉ូលិសអូស្ត្រាលីបានប្រាប់ប្រភពព័ត៌មានកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ថា អ្នកឡើងភ្នំជនជាតិអូស្ត្រាលី២នាក់បានបាត់បង់ជីវិតដោយសារតែធ្លាក់ពីលើភ្នំ Southern Alps របស់ញូវហ្សឺឡេន ។
ប្រភពបានបន្តថា អ្នកឡើងភ្នំឈ្មោះ Stuart Jason Hollaway អាយុ៤២ឆ្នាំ និងដៃគូរបស់គាត់ឈ្មោះ Dale Amanda Thistlethwaite អាយុ៣៥ឆ្នាំ មកពីទីក្រុងមែលប៊ន បានធ្វើដំណើរ និងឡើងភ្នំនៅញូវហ្សឺឡេនតាំងពីមុនមកម្ល៉េះ ។
ស្នងការប៉ូលិស Dave Gaskin បានថ្លែងថា Hollaway ជាអគ្គមគ្គុទេ្ទសក៍ឡើងភ្នំដ៏មានបទពិសោធន៍និងជាអ្នកឡើងភ្នំ ដ៏ខ្ពស់មួយរូប។ កាសែត Fairfax New Zealand បានផ្សព្វផ្សាយថា លោក Hollaway ជាអ្នកឡើងភ្នំដ៏ល្បីឈ្មោះម្នាក់ ។ គាត់បានបំពេញគោលបំណងរបស់ខ្លួននៅក្នុងការឡើងភ្នំជាច្រើនឡើងស្ថិតនៅក្នុងញូវហ្សឺឡេននេះ ។
សាកសពអ្នកឡើងភ្នំទាំងពីរនាក់ខាងលើត្រូវគេរកឃើញនៅឱបជាប់គ្នា ។ ពួកគេបានបោះតង់នៅជិតកំពូលភ្នំ Mount Silberhorn កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដែលលមានកម្ពស់៣៣០០ម៉ែត្រ ហើយទំនងជាធ្លាក់ពីទីនោះមកតែម្តង ។
កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ អ្នកឡើងភ្នំស្ត្រីម្នាក់មកពីមែលប៊ន ឈ្មោះ Nicola Anne Andrews អាយុ២៩ឆ្នាំ បានធ្លាក់ពីភ្នំស្ថិតនៅក្នុងតំបន់បណ្តាលឲ្យបាត់បង់ជីវិតផងដែរ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត