(​វិភាគ​ព័ត៌មាន​អន្តរជាតិ​)៖​ សារ​ឆ្នាំ​សកល​របស់​លោក​ គី​ម​ ជុង​អ៊ុ​នៈ​ កូរ៉េ​ខាងជើង​មិន​ខ្លាច​តស៊ូ​ទប់ស្កាត់​ការ​ឈ្លានពាន​របស់​សត្រូវ​

ចែករំលែក៖

​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ គី​ម​ ជុង​ អ៊ុ​ន​ កាលពី​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​ថា​ កូរ៉េ​ខាងជើង​បាន​ត្រៀម​ លក្ខណៈ​សម្រាប់​ទប់ស្កាត់​ការ​ប៉ុនប៉ង​វាយ​ ប្រហារ​ឈ្លានពាន​ពី​បរទេស​ ។​

article-2129975-1299DEE8000005DC-882_964x706

​នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ មិន​បាន​លើក​ឡើង​អំពី​កម្មវិធី​ បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​ដូច​រាល់​ឆ្នាំ​ នោះ​ឡើយ​។​ ចំណុច​ទាំងនោះ​ហើយ​បាន​ ជា​សារព័ត៌មាន​បរទេស​ផ្សាយ​ថា​ សកម្ម​ ភាព​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​ គឺ​បង្កើន​ ឥទ្ធិពល​នៅ​ក្នុង​ចិត្ដ​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ​ ទាំងនោះ​លោក​ គី​ម​ ជុង​អ៊ុ​ន​ តែងតែ​ គំរាម​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ។​

​នៅ​ក្នុង​សារ​ឆ្នាំ​ថ្មី​លោក​ គី​ម​ ជុង​អ៊ុ​ន​ កន្លង​មក​បាន​លើក​ឡើង​ពី​កម្មវិធី​បរមាណូ​ និង​កាំជ្រួច​មី​ស៊ី​ល​របស់​ខ្លួន​ ប៉ុន្ដែ​ លើក​នេះ​លោក​មិន​បាន​លើក​ឡើង​នោះ​ ឡើយ​ ទាំងនោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ ថា​ លោក​មិន​ចង់​ប្រឈម​មុខជា​មួយ​ ប្រទេស​មហាអំណាច​នោះ​ឡើយ​ ព្រោះ​ អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​របស់​លោក​ជួប​ផល​ លំបាក​កាន់តែ​ខ្លាំង​ប៉ុណ្ណោះ​ ។​

​លោក​ គី​ម​ ជុង​អ៊ុ​ន​ បញ្ជាក់​ថា​ “​លោក​ បន្ដ​អត់ធ្មត់​ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​ សន្ដិភាព​នៅ​ឧបទ្វីប​កូរ៉េ​ ប៉ុន្ដែ​បើ​អ្នក​ ណា​មាន​បំណង​ចង់​ឈ្លានពាន​នោះ​កូរ៉េ​ខាង​ ជើង​មិន​លើកលែង​ឡើយ​គឺ​តស៊ូ​ដល់ទី​ បញ្ចប់​ ។​

​បើ​ទោះបី​បែប​នេះ​ក្ដី​លោក​ គី​ម​ ជុង​ អ៊ុ​ន​ បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ដល់​អា​ មេ​រិ​ក​ និង​កូរ៉េ​ខាងត្បូង​ ជា​អ្នក​បង្ក​ឱ្យ​មាន​ សភាពការណ៍​តានតឹង​នៅ​ក្នុង​តំបន់​ ។​

​កូរ៉េ​ខាងជើង​ក៏​ជា​ប្រទេស​បរមាណូ​ មួយ​នៅ​ក្នុង​តំបន់​ ដោយ​កូរ៉េ​ខាងជើង​ មានកម្ម​វិធី​បរមាណូ​ និង​មី​ស៊ី​ល​ ដែល​ធ្វើ​ ឱ្យ​ប្រទេស​ជិតខាង​ស្ងប់​ស្ញែង​ខ្លាចរអា​។​ រយៈពេល​កន្លង​មក​កូរ៉េ​ខាងជើង​បាន​សាក​ ល្បង​បរមាណូ​រហូត​ដល់​ទៅ​៣​លើក​មក​ ហើយ​នៅ​ពេល​នេះ​កូរ៉េ​ខាងជើង​ត្រូវ​បាន​គេ​ សង្ស័យ​ថា​ កំពុង​តែ​ត្រៀមលក្ខណៈ​សាក​ ល្បង​ជា​លើក​ទី​៤​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ ។​

​កូរ៉េ​ខាងជើង​បាន​ប្ដេជ្ញា​មិន​បោះបង់​ កម្មវិធី​បរមាណូ​របស់​ខ្លួន​នោះ​ឡើយ​ ដោយ​ ហេតុផល​តែ​មួយ​គត់​គឺ​ឧបទ្វីប​កូរ៉េ​មិន​ទាន់​ មាន​សន្ដិភាព​នៅឡើយ​ទេ​ គឺ​ស្ថិត​ក្នុង​ សង្គ្រាម​ជា​និច្ច​ ហើយ​សន្ដិភាព​នា​ពេល​ នេះ​គ្រាន់តែ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​ អាច​ ផ្ទុះ​សង្គ្រាម​គ្រប់ពេលវេលា​ ដោយសារ​ កូរ៉េ​ទាំង​២​បាន​ព្រមព្រៀង​គ្នា​ដោយ​បទ​ឈប់​បាញ់​បណ្ដោះអាសន្ន​ប៉ុណ្ណោះ​។​ ទាំង​ នោះ​ទើប​កូរ៉េ​ខាងជើង​ចាំបាច់​បង្កើត​ការ​ផលិត​សព្វាវុធ​ក៏​ដូច​ជា​បរមាណូ​របស់​ខ្លួន​ នោះ​ ។​

​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ ចំនួន​៨​ដែល​ត្រូវ​បាន​គេ​ចាត់​បញ្ចូល​ជា​មហាអំណាច​នុយក្លេអ៊ែរ​យ៉ាង​ពេញលេញ​។​ រួម​មាន​សហរដ្ឋ​អា​មេ​ រិ​ក​ រុ​ស្ស៊ី​ បារាំង​ អង់គ្លេស​ ចិន​ ឥណ្ឌា​ ប៉ា​គី​ស្ថាន​ និង​អ៊ី​ស្រា​ អែ​ល​។​ អ៊ី​ស្រា​អែ​ល​ថ្វី​ដ្បិតតែ​មិន​ដែល​ បាន​បដិសេធ​ឬ​សារភាព​ថា​ ខ្លួន​មាន​ អាវុធ​នុយក្លេអ៊ែរ​ ប៉ុន្ដែ​ត្រូវ​បាន​គេ​ចាត់​ ទុក​ថា​ ជា​មហាអំណាច​នុយក្លេអ៊ែរ​ដែល​ មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ប្រមាណ​ជា​៨០​គ្រាប់​។​ ផ្ទុយ​ពី​អ៊ី​ស្រា​អែ​ល​ កូរ៉េ​ខាង​ ជើង​ដែល​តែងតែ​ប្រកាស​ក្ដែ​ងៗ​តាំងខ្លួន​ថា​ ជា​មហាអំណាច​នុយក្លេអ៊ែរ​នោះ​ រហូត​មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​ មាន​អ្នក​ណា​ទទួលស្គាល់​នៅឡើយ​ ។​

​ជា​ការ​ពិត​ថា​ អ្នកជំនាញ​ខាង​អាវុធ​ នុយក្លេអ៊ែរ​ជា​ទូទៅ​នាំ​គ្នា​ទទួលស្គាល់​ថា​កូរ៉េ​ខាងជើង​ពិតជា​មាន​សារធាតុ​ភ្លុ​យ​ តូ​ញ៉ូ​ម​គ្រប់គ្រាន់​ដែល​អាច​ផលិត​ក្បាល​ គ្រាប់​នុយក្លេអ៊ែរ​បាន​៦​គ្រាប់​ ឬ​ច្រើន​ ជាង​នេះ​។​ កាលពី​ពេល​កន្លង​មក​កូរ៉េ​ខាង​ ជើង​ក៏​ធ្លាប់​បាន​ធ្វើការ​សាកល្បង​អាវុធ​ នុយក្លេអ៊ែរ​របស់​ខ្លួន​ចំនួន​៣​លើក​រួច​មក​ហើយ​ដែរ​ គឺ​នៅ​ឆ្នាំ​២០០៦​ ឆ្នាំ​២០០៩​ និង​ឆ្នាំ​២០១៣​ ហើយ​អ្នកជំនាញ​ជា​ច្រើន​ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ សុទ្ធតែ​ ទទួលស្គាល់​ថា​ ការ​សាកល្បង​អាវុធ​នុយ​ ក្លេ​អ៊ែ​រទាំង​៣​លើក​នេះ​បាន​ទទួល​ជោគជ័យ​ ទោះជា​មិន​បាន​១០០​ភាគរយ​ ក៏​បាន​ជោគ​ ជ័យ​មួយ​ចំណែក​ខ្លះ​ដែរ​។​ ក៏​ប៉ុន្ដែ​បើ​គ្រាន់​ តែ​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​ គឺ​មិន​ទាន់​គ្រប់គ្រាន់​អាច​ក្លាយជា​មហា​ អំណាច​នុយក្លេអ៊ែរ​បាន​នោះ​ទេ​។​ គេ​ចាត់​ ទុក​ប្រទេស​មួយ​ថា​ ជា​មហាអំណាច​នុយ​ ក្លេ​អ៊ែ​របា​ន​ទាល់តែ​ប្រទេស​នោះ​មាន​ អាវុធ​នុយក្លេអ៊ែរ​ដែល​អាច​ប្រើប្រាស់​ វាយប្រហារ​ទៅ​លើ​ប្រទេស​ដទៃ​បាន​។​

​ចំពោះ​ករណី​កូរ៉េ​ខាងជើង​វិញ​ថ្វី​ដ្បិត​ តែ​អាច​ផលិត​ និង​សាកល្បង​ក្បាល​គ្រាប់​ នុយក្លេអ៊ែរ​បាន​ជោគជ័យ​ក៏​ប៉ុន្ដែ​នៅ​មិន​ទាន់​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ ដែល​ មាន​ទំហំ​តូច​ និង​ស្រាល​ល្មម​អាច​បំពាក់​ លើ​មី​ស៊ី​ល​ដើម្បី​បាញ់ប្រហារ​ទៅ​លើ​គោល​ ដៅ​របស់​គូសត្រូវ​បាន​នៅឡើយ​នោះ​ទេ​។​

​ជា​ការ​កត់​សម្គាល់ការ​សាកល្បង​ក្បាល​ គ្រាប់​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ទាំង​៣​លើក​កន្លង​ទៅ​នេះ​គឺជា​ការ​សាកល្បង​ ក្នុង​រូបភាព​ជា​ការ​ចុច​បំផ្ទុះ​ក្បាល​គ្រាប់​នុយ​ ក្លេ​អ៊ែ​រ​នៅ​ក្រោម​ដី​ មិនមែន​សាកល្បង​ ដោយ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល​ឬ​តាម​រយៈ​ការ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ពីលើ​យន្ដហោះ​នោះ​ទេ​ ។​

​ជា​ការ​ពិត​នៅ​ក្នុង​ការ​សាកល្បង​ឆ្នាំ​ ២០១៣​ កូរ៉េ​ខាងជើង​បាន​អះអាង​ថា​ ក្បាល​ គ្រាប់​នុយក្លេអ៊ែរ​ដែល​ខ្លួន​សាកល្បង​នៅ​ ក្រោម​ដី​នោះ​ជា​ក្បាល​គ្រាប់​ដែល​មាន​ ទំហំ​តូច​ និង​ស្រាល​ជាង​មុន​ ហើយ​នៅ​ ក្នុង​ពេល​ក្រោយៗ​មក​ទៀត​របប​កុ​ម្មុ​យ​ និ​ស្ដ​ក្រុង​ព្យុ​ង​យ៉ាង​តែងតែ​បន្ដ​អះអាង​ម្ដង​ ហើយ​ម្ដងទៀត​ថា​ ខ្លួន​ពិតជា​មាន​បច្ចេក​ វិទ្យា​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​បាន​។​ ក៏​ប៉ុន្ដែ​ មិន​មាន​អ្នក​ណា​ជឿ​លើ​ការ​អះអាង​របស់​កូរ៉េ​ខាងជើង​នោះ​ទេ​។​ គេ​មិន​ជឿ​ដោយ​ សារ​តែ​ហេតុផល​ដ៏​សាមញ្ញ​បំផុត​មួយ​គឺ​ នៅ​ត្រង់​ថា​ ប្រសិនបើ​កូរ៉េ​ខាងជើង​ពិតជា​ អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​និង​ទម្ងន់​ស្រាល​ ដែល​អាច​ បំពាក់​លើ​មី​ស៊ី​ល​បាន​ពិតមែន​នោះ​កូរ៉េ​ខាងជើង​ពិតជា​បាញ់​សាកល្បង​អាវុធ​ នុយក្លេអ៊ែរ​ដោយ​ប្រើ​មី​ស៊ី​ល​ ពីព្រោះ​ថា​ គោលដៅ​ចម្បង​បំផុត​របស់​រដ្ឋាភិបាល​ ក្រុង​ព្យុ​ង​យ៉ាង​គឺ​ចង់​បង្ហាញ​ឱ្យ​ពិភពលោក​ ទាំងមូល​ឃើញ​ពី​សមត្ថភាព​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

​ប្រការ​ដែល​កូរ៉េ​ខាងជើង​មិន​ទាន់​អាច​ សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ដោយ​ប្រើ​មី​ស៊ី​ល​ អាច​ឱ្យ​គេ​សន្និដ្ឋាន​បាន​ថា​ ឬ​មួយ​ កូរ៉េ​ខាងជើង​មិន​ទាន់​អាច​ផលិត​ក្បាល​ គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​តូច​និង​ ស្រាល​ល្មម​ដែល​អាច​បំពាក់​លើ​មី​ស៊ី​ល​បាន​ឬ​មួយ​អាច​ផលិត​ក្បាល​គ្រាប់​នុយ​ ក្លេ​អ៊ែ​របា​ន​ តែ​មិន​ទាន់​មាន​បច្ចេកវិទ្យា​ គ្រប់គ្រាន់​ក្នុង​ការ​ផលិត​មី​ស៊ី​ល​បាលី​ស្ទិ​ក​។​ បើ​ទោះបីជា​ក្នុង​ករណី​ណាមួយ​ក៏​ដោយ​ សេចក្ដីសន្និដ្ឋាន​ចុង​ក្រោយ​គឺ​កូរ៉េ​ខាងជើង​ នៅ​មិន​ទាន់​មាន​សមត្ថភាព​អាច​ប្រើ​ អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​គូសត្រូវ​បាន​នៅឡើយ​ទេ​ហើយ​ដរាបណា​កូរ៉េ​ខាងជើង​មិន​ទាន់​មាន​សមត្ថភាព​ប្រើ​ អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​ទៅ​លើ​គូសត្រូវ​បាន​ កូរ៉េ​ខាងជើង​នឹង​មិន​ត្រូវ​គេ​ ចាត់​ទុក​ថា​ ជា​មហាអំណាច​នុយក្លេអ៊ែរ​ បាន​នៅឡើយ​ទេ​ បើ​ទោះបីជា​ខ្លួន​ខិតខំ​ ប្រកាស​អះអាង​ក្ដែ​ងៗ​យ៉ាងណា​ក៏​ដោយ​ ៕​

North_Korea_nukes

...

ប្រែសម្រួល៖ ម៉ែវ សាធី ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print