អាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងបាតដាដ រងការវាយប្រហារដោយរ៉ុក្កែត​៤គ្រាប់

ចែករំលែក៖

ប្រទេសអ៊ឺរ៉ាក៖ រ៉ុក្កែត«អនាមិក»ដល់ទៅ​៤គ្រាប់ បានធ្លាក់ចូលក្នុងអាកាសយានដ្ឋានអន្តរជាតិនៅទីក្រុងបាតដាក ប្រទេសអ៊ីរ៉ាក់ នៅព្រឹកថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ។ រ៉ុក្កែតនោះមិនដឹងថាបាញ់ចេញពីទីកន្លែងណានោះទេ បានសំដៅ​ទៅលើ​មូលដ្ឋាន​កងទ័ពសហរដ្ឋអាមេរិក​ នៅជិត​អាកាសយានដ្ឋាន​អន្តរជាតិ​​ទីក្រុងបាដាដ ។ មកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីពីការស្លាប់និងរងរបួសនៅឡើយទេ។

សារព័ត៌មាន Al Arabiya បានផ្សាយថា នេះជាការវាយប្រហារ​ដែលគោលដៅ​ទៅលើ​កងកម្លាំង​ទាហាន​អាមេរិក​នៅមូលដ្ឋានយោធា​ជិតអាកាសយានដ្ឋានអន្តរជាតិនោះ ។

ប្រភពព័ត៌មានអ៊ីរ៉ាក់​បានផ្សាយថា រ៉ុក្កែត៤គ្រាប់​បានធ្លាក់នៅបរិវេណ​​នៃ​អាកាសយានដ្ឋាន ហើយថា យន្តហោះយោធា​ដែលមិនស្គាល់​អត្តសញ្ញាណ​ពីខាងណានោះ​បានហោះហើរ​ពីលើ​ទីតាំងនោះផងដែរ ។

ប្រភពព័ត៌មាន ELINT បានផ្សាយថា ជើងហោះហើរអន្តរជាតិ​នៅអាកាសយានដ្ឋាន​ទីក្រុងបាដាដ​កាលពីព្រឹកថ្ងៃទី៩ ខែធ្នូ បានបង្វែរ​ហោះហើរ​តាមផ្លូវអាកាស​របស់ទីក្រុងបាដាដ ដោយ​សារខ្លាច​ទទួលរងនូវការបាញ់ប្រហារពីគ្រាប់មីស៊ីល ។

ពាក់ព័ន្ធករណីមួយនេះ មិនទាន់​មានក្រុមណាមួយ ឬប្រទេសណាមួយ​ប្រកាស​ទទួលស្គាល់ការវាយប្រហារបាញ់រ៉ុក្កែត​៤គ្រាប់នេះនៅឡើយទេ ។ គួររំលឹកថា ទីតាំង​ជិត​អាកាសយានដ្ឋានអន្តរជាតិទីក្រុងបាដាដនោះ​​ត្រូវបានប្រើប្រាស់​ជីតាំងមូលដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ក្នុងការដឹកនាំកម្លាំងសម្ពន្ធមិត្ត​ប្រយុទ្ធ​ប្រឆាំង​ក្រុមភេរវកម្ម​ជ្រុលនិយម​ក្នុងប្រទេសអ៊ីរ៉ាក់ ។

គួររំលឹកថា កាលពីសប្តាហ៍​មុន អាជ្ញាធរអ៊ីរ៉ាក់​បាននិយាយថា មូលដ្ឋានយោធាជើងអាកាស Ayn al-Asad របស់អ៊ីរ៉ាក់ និងអាមេរិក ស្ថិតនៅភាគខាងលិច​ខេត្ត Al Anbar នោះ​រងការបាញ់ប្រហារ​ពីមីស៊ីល​៥គ្រាប់ផងដែរ ៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print