បាត់ប្អូនស្រី កាន់រូបថតតាមរកគ្រប់ទីកន្លែង និងប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួមដំណេីរជាមួយបងប្អូនបីនាក់ទៀតបានកាន់រូបថតប្អូនស្រីម្នាក់ដែលមានសតិមិនប្រក្រតីដេីររកគ្រប់ទីកន្លែងនិងប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលកាកាបទី១​ ខណ្ឌពោធិ៍សែនជ័យ​  ស្នេីសុំឲ្យជួយអន្តរាគមន៍ក្រោយពីបាត់ចេញពីផ្ទះកាលពី​ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
 ស្ត្រី​ដែល​បាត់​ខ្លួន​គ្មាន​ដំណឹង​ខាងលើ​មានឈ្មោះ ផៃ ស្រី​នាង ហៅ​អ៊ូ​ក អាយុ​២៩​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​ប្រក្រតី រស់​នៅ​ភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។
បើ​តាម​បងស្រី​ឈ្មោះ​ផៃ សុខ​រី អាយុ​៣៤​ឆ្នាំ ជាក​ម្មការ​នី​រោងចក្រ បាន​ប្រាប់ទាំងទឹក​ភ្នែក​ថា ប្អូនស្រី​របស់​គាត់ មាន​សតិ​មិន​ប្រក្រតី រស់នៅ​សព្វថ្ងៃ​ស្ថិត​ក្រោម​ការ​មើលថែ​ពី​ក្រុម​គ្រួសារ​ហេីយមុនពេលកេីតហេតុនៅប្អូនរបស់គាត់សម្រាន្តក្នុងផ្ទះជាមួយគ្នា ស្រាប់តែ​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​០៧ ខែធ្នូ​នេះ ពេល​នាង​ក្រោកពីដំណេក​នឹក​ស្មានថា នាង​ទៅ​បត់ជើង បែរជា​បើកទ្វារ​ដើរ​ចេញ​ទៅ​បាត់ ។
ប្រភព​ដដែល​បន្ត​ថា លុះ​ពេល​ចាំ​យូរ​ពេក មិនឃើញ​ប្អូនស្រី​ចូល​សម្រាក​វិញ រូប​គាត់​ក៏​តាម​រក​មើល ស្រាប់តែ​បាត់​នាង​ឈឹង​តែ​ម្តង ទើប​ឆោឡោ​ដើរ​ស្វែងរក​ទាំង​យប់ តែ​មិនឃើញ​នោះ​ទេ​។ លុះ​ភ្លឺ​ឡើង ក្រុម​គ្រួសារ​ដើរ​ស្វែងរក​នៅ​តែ​មិនឃើញ ទើប​កាន់​រូបថត ដើរ​បង្ហាញ​ជា​សាធារណៈ ប្តឹង​ទៅ​សមត្ថកិច្ច​​នគរបាល​ប៉ុស្តិ៍​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ទទូច​ស្នើ​សុំ​អន្តរាគមន៍បេីបងប្អូនឃេីញសុំជួយ​ឃាត់​ទុក​ឲ្យ​ក្រុម​គ្រួសារ​គាត់​ផង ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print