ភ្នំពេញ ៖ ស្ត្រីម្នាក់រួមដំណេីរជាមួ យបងប្អូនបីនាក់ទៀតបានកាន់រូ បថតប្អូនស្រីម្នាក់ដែលមានសតិមិ នប្រក្រតីដេីររកគ្រប់ទីកន្លែងនិ ងប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលកា កាបទី១ ខណ្ឌពោធិ៍សែនជ័យ ស្នេីសុំឲ្យជួយអន្តរាគមន៍ក្រោ យពីបាត់ចេញពីផ្ទះកាលពីម៉ោង២ រំលងអធ្រាត្រចូលថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ស្ត្រីដែលបាត់ខ្លួនគ្មាន ដំណឹងខាងលើមានឈ្មោះ ផៃ ស្រីនាង ហៅអ៊ូក អាយុ២៩ឆ្នាំ ជាមនុស្សមានសតិមិនប្រក្រតី រស់នៅភូមិកៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមបងស្រីឈ្មោះផៃ សុខរី អាយុ៣៤ឆ្នាំ ជាកម្មការនីរោងចក្រ បានប្រាប់ទាំងទឹកភ្នែកថា ប្អូនស្រីរបស់គាត់ មានសតិមិនប្រក្រតី រស់នៅសព្វថ្ងៃស្ថិតក្រោមកា រមើលថែពីក្រុមគ្រួសារហេី យមុនពេលកេីតហេតុនៅប្អូនរបស់គាត់ សម្រាន្តក្នុងផ្ទះជាមួយគ្នា ស្រាប់តែនៅម៉ោង២រំលងអធ្រា ត្រចូលថ្ងៃទី០៧ ខែធ្នូនេះ ពេលនាងក្រោកពីដំណេកនឹកស្មា នថា នាងទៅបត់ជើង បែរជាបើកទ្វារដើរចេញទៅបាត់ ។
ប្រភពដដែលបន្តថា លុះពេលចាំយូរពេក មិនឃើញប្អូនស្រីចូលសម្រាកវិ ញ រូបគាត់ក៏តាមរកមើល ស្រាប់តែបាត់នាងឈឹងតែម្តង ទើបឆោឡោដើរស្វែងរកទាំងយប់ តែមិនឃើញនោះទេ។ លុះភ្លឺឡើង ក្រុមគ្រួសារដើរស្វែងរកនៅ តែមិនឃើញ ទើបកាន់រូបថត ដើរបង្ហាញជាសាធារណៈ ប្តឹងទៅសមត្ថកិច្ចនគរបាលប៉ុ ស្តិ៍កាកាប១ ខណ្ឌពោធិ៍សែនជ័យ ទទូចស្នើសុំអន្តរាគមន៍បេី បងប្អូនឃេីញសុំជួយឃាត់ទុកឲ្ យក្រុមគ្រួសារគាត់ផង ៕សុខាសែនជ័យ