ពោធិ៍សាត់ ៖ ថ្ងៃទី៧.៨ ខែធ្នូ ឆ្នាំ២០១៩ ស្លាប់ និងរបួស៣នាក់ ករណីគ្រោះថ្នាក់ចរាចរណ៍

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិតដ៍រន្ធត់ និងចំនួន ២នាក់ផ្សេងទៀតបានរងរបួសស្រាលធ្ងន់ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៣លើកជាបន្តបន្ទាប់ ។

យោងតាមរបាយការណ៍មូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែង នៅវេលាម៉ោង៨ និង២០នាទី ព្រឹកថ្ងៃសៅរ៍ ១១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចអូររំចេក ស្ថិតក្នុងភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កឡើងដោយអ្នកបើកបរត្រាក់ទ័រសណ្ដោងរឺម៉ក ១គ្រឿង បើកឡើងគល់ឈើបណ្ដាលឲ្យក្រឡាប់ ធ្លាក់ក្មេងស្រី និងសង្កាត់ស្លាប់យ៉ាងអាហោចអាធ័ម នៅគ្រាកំពុងធ្វើដំណើររួមគ្នាទៅចំការ ដោយត្រាក់ទ័រសណ្ដោងរឺម៉ក ១គ្រឿងនោះ ។

ចំណែកនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញបានឲ្យដែរថា នារសៀលថ្ងៃដដែលនោះ នៅលើកំណាត់ផ្លូវកៅស៊ូលេខ១៥៥ ស្ថិតក្នុងភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ក៍មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងផងដែរ រវាងអ្នកជិះម៉ូតូ និងអ្នកបើកបររថយន្ត បណ្ដាលឲ្យភាគីបើកបរម៉ូតូរងរបួសធ្ងន់(បាក់ជើងម្ខាង) ។

ដោយឡែក៖ ប្រភពព័ត៌មានពីនគរបាលផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកក្រគរឯនេះវិញ នៅយប់ថ្ងៃទី៨ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវថ្នល់ជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៤.១៥៥ ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍ម្ដងទៀតបានកើតឡើង រវាងអ្នកបើកបរម៉ូតូ និងរថយន្តធុនធំ បណ្ដាលឲ្យភាគីជិះម៉ូតូរងរបួសធ្ងន់ ។

ប្រភពព័ត៌មានករណីគ្រោះថ្នាក់ចរាចរណ៍ ៣លើកជាបន្តបន្ទាប់ខាងលើ មន្រ្ដីជំនាញចរាចរណ៍ផ្លូវគោក នៃនគរបាលជាតិកំពង់មមាញឹកបន្តនីតិវិធី ៕ បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print