បាញ់ប្រហារនៅសាធារណរដ្ឋឆែក និងអាមេរិក ស្លាប់របួសជាច្រើន

ចែករំលែក៖

នៅថ្ងៃទី​១០ ខែធ្នូ គឺជាទិវាសិទ្ធិមនុស្សអន្តរជាតិ មានការបាញ់ប្រហារកើតឡើង នៅប្រទេសជាច្រើន​  ពិសេសគឺប្រទេសឆែកនិងអាមេរិក​ បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសរាប់សិបនាក់។

នៅប្រទេសឆែកជនដៃដល់បាញ់ប្រហារទៅលើ មនុស្ស​៧នាក់  ក្រោយសម្រុកចូលក្នុងមន្ទីពេទ្យ​​នៅទីក្រុង Ostrava ស្ថិតនៅភាគឦសាន នៃសាធារណរដ្ឋឆែកកាលពីថ្ងៃទី​១០ ខែធ្នូ​ ។

លោក​ Jan Hamacek ​ ឧបនាយករដ្ឋមន្ត្រី  និងជារដ្ឋមន្ត្រីការពារជាតិ សាធារណរដ្ឋឆែក បានបញ្ជាក់ថា ការបាញ់ប្រហារកើតឡើងនៅ មន្ទីពេទ្យនៃមហាវិទ្យាល័យ ។ ចំណែកសារព័ត៌មាន​ CTK របស់ប្រទេសនេះបានផ្សាយថា ការបាញ៉ប្រហារ កើតឡើងនៅតំបន់រងចាំ ក្រៅមន្ទីពេទ្យ​។

មកទល់ពេលនេះខ្មាន់កាំភ្លើង​នៅមិនទាន់បានចាប់ខ្លួននៅឡើយទេ។ លោកJan Hamacek ​បានឲ្យដឹងថា​ កម្លាំងប៉ូលិសពិសេស  មានទាំងឧទ្ធម្ភាគចក្រ បញ្ជូនទៅកាន់កន្លែងកើតហេតុ ស្វែងរកនិងចាប់ខ្លួនជនដៃដល់។ មន្ទីពេទ្យ​ក៏ដូចជាសាលាមហាវិទ្យាល័យនៅក្បែរនោះត្រូវបានបិទទ្វារ ។

ប៉ូលិសឆែកបានប្រកាសឲ្យដឹងថា​«នៅកន្លែងកើតហេតុ មានមនុស្ស​៤នាក់ស្លាប់​និងពីរនាក់ រងរបួសធ្ងន់។ ប៉ូលិសកំពុងតែរ៉ុករកចាប់ខ្លួនជនបង្ករហេតុ​។ ប៉ូលិសបានស្នើដល់ពលរដ្ឋសហការផ្តល់ព័ត៌មាន​ ប្រសិនបើដឹងពីអត្តសញ្ញាណជនដៃដល់​»។

ចំណែកនៅអាមេរិកវិញការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ៦នាក់ស្លាប់​ ក្នុងនោះមានជនដៃដល់​​២នាក់​និង មន្ត្រីប៉ូលិសម្នាក់។ហេតុការបាញ់ប្រហារគ្នានៅហាង​លក់ទំនិញ​ក្នុងទីក្រុង​ Jersey ​ កាលពីរសៀលថ្ងៃទី​១០ខែធ្នូ​។ប៉ូលិសរាប់សិបនាក់ រួមទាំងកម្លាំងសន្តិសុខនៅក្នុងតំបន់​ បានឡោមព័ទ្ធកន្លែងកើតហេតុ ។ សាសារៀនទាំងអស់នៅជិតកន្លែងកើតហេតុត្រូវបានបិទទ្វារ ហើយប៉ូលិសបានព័ទទីនោះ។

មកទល់ពេលនេះ មិនទាន់ដឹងពីមូលហេតុ​បណ្តាលឲ្យបាញ់ប្រហារខាងលើនោះឡើយ​។ រូបភាពពីកន្លែងកើតហេតុបង្ហាញឲ្យឃើញថា កម្លាំងសន្តិសុខ ជាច្រើនបានឡោមព័ទ្ធទីតាំង​កើតហេតុ​ ហើយសាលារៀននៅក្នុងតំបន់នោះត្រូវបានបិទទ្វារផងដែរ​។ ពលរដ្ឋត្រូវបានស្នើឲ្យចៀសចេញឆ្ងាយ​ពីទីតាំងកើតហេតុ។

ប្រធានាធិបតីអាមេរិក ដូណាលត្រាំ​ បានបង្ហោះសារនៅលើបណ្តាញសង្គម​ Twitter ​របស់លោក នៅពាក្យ បួងសួង​ដល់ជនរងគ្រោះ​ ក៏ដូចជាគ្រួសារ​ នៅក្នុងសោកនាដកម្មនេះ​។​រដ្ឋាភិបាលអាមេរិក​នឹងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត​ ក៏ដូចជាជួយដល់​មន្ត្រីក្នុងតំបន់ដោះស្រាយ​ សោកនាដកម្មខាងលើ ។

ការបាញ់ប្រហារនៅអាមេរិក កើតឡើងជាបន្តបន្ទាប់ស្ទើរៀងរាល់ថ្ងៃ  ហើយការបាញ់ប្រហារភាគច្រើនកើតចេញពីគំនុំផ្ទាល់ខ្លួន​ វិវាទកន្លែងធ្វើការជាដើម។ ក្រុមសន្តិសុខ អសមត្ថភាពក្នុងការទប់ស្កាត់ដោយសារតែ ពលរដ្ឋអាមេរិក ម្នាក់ៗមានសិទ្ធិប្រើប្រាស់កាំភ្លើង ៕

...

Police officers arrive at the scene following reports of gunfire, Tuesday, Dec. 10, 2019, in Jersey City, N.J. AP Photo/Eduardo Munoz Alvarez)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print